ព័ត៌មានជាតិ
តើត្រូវមានលក្ខខណ្ឌអ្វីខ្លះចំពោះជនបរទេស ដើម្បីទទួលបានសញ្ជាតិខ្មែរ?
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជាផ្លូវការ។ ការទទួលបានសញ្ជាតិខ្មែរនេះ គឺបន្ទាប់ពីកីឡាករ Thiago បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរ ព្រមទាំងទទួលបានក្តីស្រឡាញ់ខ្លាំងពីប្រជាជនកម្ពុជា។
មែនទែនទៅ នេះ មិនមែនជាលើកទី១ឡើយដែលកម្ពុជាបានសម្រេចផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេស។ ជាក់ស្ដែង នៅពេលកន្លងមក កម្ពុជាបានផ្ដល់សញ្ជាតិខ្មែរដល់បុគ្គលបរទេសល្បីៗមួយចំនួន ដែលរួមមាន តារាហូលីវូដ អ្នកនាង អ៊ែនជេលីណា ចូលី ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ដែលបានចំណាយពេលជិត៣០ឆ្នាំរស់នៅកម្ពុជា ព្រមទាំងជនបរទេសជាច្រើនទៀតផងដែរ។ ដូច្នេះ ដើម្បីអាចទទួលបានសញ្ជាតិខ្មែរ តើជនបរទេសទាំងអស់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ច្បាប់ស្ដីពីសញ្ជាតិ ឆ្នាំ២០១៨ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរ ត្រូវធ្វើឡើងតាមរយៈ៤បែប គឺទី១. ការទទួលសញ្ជាតិខ្មែរពីកំណើត ទី២. ដោយការស្មុំកូន ទី៣. ដោយចំណងអាពាហ៍ពិពាហ៍ និងទី៤. ដោយសញ្ជាតូបនីយកម្ម។ តែក្នុងនោះ ចំពោះជនបរទេស គឺច្បាប់ស្ដីពីសញ្ជាតិ បានអនុញ្ញាតឲ្យជនបរទេសភាគច្រើនអាចស្នើសុំសញ្ជាតិខ្មែរបានតាមរយៈបែបបទទី៣ និងទី៤ ពោល គឺការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
ទាក់ទិននឹងការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ គឺលុះត្រាណាដែលជនបរទេសបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវជាប្តី ឬប្រពន្ធជាមួយពលរដ្ឋខ្មែរ និងបានរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ហើយបានស្នាក់នៅយ៉ាងហោចរយៈពេល១២ខែក្នុងប្រទេសកម្ពុជា។ រីឯ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម គឺសំដៅដល់ការផ្ដល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេស ដោយផ្អែកលើលក្ខខណ្ឌកំណត់របស់កម្ពុជា។
ក្នុងនោះ ជនបរទេសដែលបានអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ជនបរទេសដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ជាតិ និងជនបរទេសដែលមានគុណសម្បត្តិជាប្រយោជន៍ដល់កម្ពុជា ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា នោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិសញ្ជាតូបនីយកម្មបាន។ លក្ខខណ្ឌដែលជនបរទេសទាំងនោះត្រូវបំពេញ ដើម្បីសុំសញ្ជាតូបនីយកម្មបាន គឺត្រូវមានគំនិត មារយាទ សីលធម៌ល្អ ពុំដែលមានទោសឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ មានទីលំនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយបានទទួលបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្ដីពីអន្តោប្រវេសន៍។
ទន្ទឹមនេះ ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបានទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។ បែបបទ និងនីតិវិធីនៃការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ ហើយការសម្រេចផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?