Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ ៖ ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អ នឹងជួយលើកស្ទួយជីវភាពកសិករ

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា លោក និងលោក ឡឹក សុធារ បានចូលរួមការងារជាមន្រ្តីរាជរដ្ឋាភិបាលជាង ៤ខែហើយ បន្ទាប់ចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកថា ក្នុងរយៈពេលជាង ៤ខែមកនេះ លោក និងសហការី បានផ្តោតលើការដឹកនាំការកសាងប្រព័ន្ធពូជស្រូវ និងខ្សែច្រវាក់តម្លៃស្រូវអង្ករ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាកសិករ ហើយនិងការរៀបចំឲ្យមានឃុំគំរូ ដែលគ្រប់ឃុំមានមន្រ្តីកសិកម្មធ្វើការបម្រើកសិករ ដោយចាប់ផ្ដើមពី ១០ឃុំ នៅស្រុកជើងព្រៃ។

លោកលើកឡើងថា «យើងជឿជាក់ថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អធ្វើការបម្រើកសិករគ្រប់ភូមិឃុំ នឹងជួយលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិទាំងមូល»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នេះគឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុវត្តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជំនះ ក្នុងការបោះ​ឆ្នោត​នាពេលខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា ជូនប្រជាកសិករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម