ព័ត៌មានជាតិ
ឆ្នាំ២០២០រដ្ឋាភិបាល បានចំណាយថវិកា៣៨លានដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥
ភ្នំពេញ ៖ នៅឆ្នាំ២០២០រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៣៨លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ សម្រាប់គាំទ្រដល់ដំណើរការពិនិត្យនិងព្យាបាលជំងឺដល់កុមារនិងស្ត្រីមានផ្ទៃពោះកម្ពុជាដោយឥតគិតថ្លៃ។
ថ្លែងនៅក្នុងពិធីប្រគល់វិភាគទាន នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅរសៀលថ្ងៃទី១៨ខែមករានេះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ មូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០មានកុមារមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងផ្នែកជំងឺក្រៅរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ចំនួន៦៣៩២៦៨ករណីនិងស្ត្រីមានផ្ទៃពោះមកទទួលសេវាចំនួន១៣២៤៤៣ករណីដោយចំណាយថវិកាប្រមាណ៣៨លានដុល្លារអាមេរិក។
លោក ស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថា ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។ វីតាល់ បានពាំនាំនូវវិភាគទានសរុបជាទឹកប្រាក់ចំនួន១០១១៧៣០០០រៀល(ជាង១០១លានរៀល) ដែលបានមកពីប្រតិបត្តិការរយៈពេល ពេញមួយ១ឆ្នាំ នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” និងវិភាគទានសមាជិកភាពប្រចាំឆ្នាំពីបុគ្គលិក និងថ្នាក់ដឹកនាំវីតាល់។
លោកស្រីបានបន្តថា ផ្អែកលើមូលនិធិ២៥៛ វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើបជាលើកទី២ ជាមួយគោលបំណង យ៉ាងច្បាស់លាស់ ក្នុងការបង្កលក្ខណៈងាយស្រួល និងអំណោយផល ដល់អតិថិជន ដើម្បីចូលរួមធ្វើអំពើល្អដោយគ្រាន់តែជាវវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិទាំង១៨ នៅក្នុងរាជធានីភ្នំពេញ។
លោកស្រីបានថ្លែងអំណរគុណ ដល់អតិថិជនវីតាល់ ដែលបានចូលរួមគាំទ្រកម្មវិធីនេះ យ៉ាងច្រើនលើសពីការរំពឹងទុក ដើម្បីក្រុមហ៊ុនមានលទ្ធភាព ក្នុងការប្រមូលថវិកាគាំទ្រ ដល់បេសកកម្មពិនិត្យ ពិ គ្រោះ និងព្យាបាលកុមារកម្ពុជា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។
បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរអរគុណដល់បុគ្គលិកវីតាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានបន្តចូលរួមវិភាគទានជាសមាជិកគាំទ្រ តាមការស្ម័គ្រចិត្ត និងលទ្ធភាពនៅក្នុងឆ្នាំថ្មីនេះ។
លោក រស់ សីលវ៉ា បានចាត់ទុកកម្មវិធី វីតាល់ អ្នកជាវីរបុរសនេះមិនត្រឹមតែចូលរួមផ្សព្វផ្សាយ ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាស និងលក្ខណៈងាយស្រួល ដល់សាធារណជនក្នុងការចូលរូមបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។
ជាងនេះទៅទៀត លោករដ្ឋលេខាធិការ ក៏បានកោតសរសើរដល់វីតាល់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ជាពិសេសជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា។
គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៩ វីតាល់ បានបង្កើតមោទនភាពថ្មី មួយក្នុងការក្លាយខ្លួន ជាក្រុមហ៊ុនផលិតទឹកពិសាក្នុងស្រុកដំបូងគេ ដែលមានបុគ្គលិកទាំងអស់ចំនួន៨០៨នាក់ ចុះឈ្មោះ ជាសមាជិកគាំទ្រ នៃមូលនិធិគន្ធបុប្ផាកម្ពុជា យ៉ាងតិចរយៈពេលមួយឆ្នាំ ។
គួររំលឹកថា តាមរយៈចលនា និងការលើកទឹកចិត្តដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបរិច្ចាគវិភាគទាន ដោយស្ម័គ្រចិត្ត វីតាល់ប្រមូលបានវិភាគទានសរុប ៨៦,១៨០,០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០១៩។ ក្រោយ៣ខែ នៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនោះ វីតាល់បាន បន្តបេសកម្ម មនុស្សធម៍របស់ខ្លួនថ្មី១ទៀត ជាមួយគម្រោ ង “វីតាល់ អ្នកជាវីរបុរស វគ្គ២” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នៅផ្សារទំនើបអ៊ីដេនហ្គាដិន។
ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” វីតាល់សូមអំពាវនាវ ដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ ដោយទឹកចិត្តសប្បុរស តាមរយៈមធ្យោបាយវេរប្រាក់នានា របស់មូលនិធិគន្ធបុប្ផា។ ការចូលរួមរបស់លោកអ្នក គឺជាកាយវិការសប្បុរស ដើម្បីស្នាមញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៧ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore