ព័ត៌មានជាតិ
ពិព័រណ៍ម្ហូបអាហារ និងផលិតផលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន
តាមរយៈទិដ្ឋភាពនៃពិព័រណ៍ម្ហូបអាហារ និងផលិតផលផ្សេងៗរបស់អាជីវករនៅក្នុងអង្គរសង្ក្រាន្តនាខេត្តសៀមរាប បានចូលរួមលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងបានបើកឱកាសដល់ការដាក់តាំងបង្ហាញនូវផលិតផលរបស់ពួកគេ ដល់ភ្ញៀវទេសចរឱ្យបានដឹង និងស្គាល់ពីផលិតផលដ៏៏សប្បូរបែប។

នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាបប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញឱ្យឃើញពីការដាក់តាំងមុខម្ហូបជាច្រើនសម្បូរបែប តាមស្តង់ពិព័រណ៍នានាជាច្រើន ដែលជាផលិតផលរបស់អាជីវករក្នុងតំបន់ ក៏ដូចជាបណ្ដាអ្នកលក់ដូរជាច្រើន ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាក់ស្ដែង ទិដ្ឋភាព នៃពិព័រណ៍ម្ហូបអាហារ ដាក់លក់ជាច្រើនមុខរបស់អាជីវករនៅតាមបណ្ដោយដងស្ទឹងសៀមរាប បានផ្ដល់ឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋតាមបណ្ដាខេត្តក្រុងនានា ដែលទៅលេងកម្សាន្ត អាចទទួលបាននូវម្ហូបអាហារដែលមានឱជារសសព្វបែបសព្វមុខ ការជាវផលិតផលផ្សេងៗ នៅតាមស្តង់ពាណិជ្ជកម្ម អមដោយការកម្សាន្តអារម្មណ៍ នឹងការជិះ ទូកតាមបណ្ដោយដងស្ទឹងសៀមរាប ព្រមទាំងតន្ត្រីប្រជាប្រិយជាច្រើនកន្លែងផងដែរ។


រាល់សកម្មភាពទាំងអស់នេះ អាចរំលេចឲ្យឃើញថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសការផ្ដល់ឱកាសឲ្យពួកគេ បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន។


បន្ថែមនេះក៏នៅមាន «ភូមិអាហារនៃស្រលាញ់» ដែលទទួលបានការគាំទ្រខ្លាំងពីភ្ញៀវទេសចរ ព្រោះបានលើកយកអាហារខ្មែរ និងវិធីសាស្ត្រធ្វើមកបង្ហាញ ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ អាចចូលរួមធ្វើទាំងអស់គ្នា។ ជាមួយគ្នានោះ បង្អែមពិសេសដែលបានដាក់លក់មាន ៣មុខ រួមមាន៖ នុំថ្លើមក្របី នុំផ្លែអាយ និងនុំអាកោ ត្នោតជាដើម។



ដោយឡែក ចំពោះស្តង់ពិព័រណ៍ពាណិជ្ជកម្ម ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្ត បានផ្ដល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន និងអាជីវករចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ និងជំរុញផលិតផលដែលមានគុណភាព សុវត្ថិភាពឱ្យកាន់តែមានការទទួលស្គាល់យ៉ាងទូលំទូលាយ។
ផលិតផលដែលបានតាំងបង្ហាញរួមមាន សំលៀកបំពាក់, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, ផលិតផលអេឡិចត្រូនិក, ផលិតផលសិប្បកម្មចម្លាក់, ដេរ ប៉ាក់, សិប្បកម្មធ្វើពីផ្ដៅ, សិប្បកម្មសូត្រខ្មែរ, សិប្បកម្មដេរប៉ាក់, សិប្បកម្មគ្រឿងអលង្ការ, គ្រឿងឧបភោគបរិភោគ និងផលិតផលកែច្នៃរបស់ខ្មែរផ្សេងៗជាច្រើនទៀត សុទ្ធសឹងតែបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្តនេះ។



ប្រភព៖ ព្រឹត្តិការណ៍អង្គសង្រ្កាន្ត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក