Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីជំរុញក្រុមការងាររៀបចំពិធីបុណ្យកាត់ឫសសីមាវត្តព្រះបារមីវង្កតបុរីឱ្យបានល្អ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តព្រះបារមីវង្កតបុរីមានរយៈពេល ៣ យប់ ៤ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននឹងអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធិកអធម និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ១០០ ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញចុះពិនិត្យទីតាំងជាក់ស្តែងក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នឹងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងប្រារព្ធពិធីនៅទីតាំងរៀបចំវេទិកាគណអធិបតី ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធិកអធម និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ លោក ឃួង ស្រេង បានជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិសេសកិច្ចការពារសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន។

នៅក្នុងពិធីបុណ្យ ៣ យប់៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនិកជនបានមើលកម្សាន្តក្នុងនោះមានក្រុមល្ខោនបាសាក់, ចាប៉ីដងវែង, អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីផងដែរ។ ដូច្នេះទេ លោកជំរុញឱ្យមានការរៀបចំឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតាបិតារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ មេសាឆ្នាំ២០២៣។

នៅថ្ងៃ ២៤ ខែមេសាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមា ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម