ព័ត៌មានជាតិ
មកដឹងខេត្តណាដែលទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេនៅថ្ងៃចូលឆ្នាំខ្មែរ
ភ្ញៀវទេសចរ បានចេញដំណើរកម្សាន្តយ៉ាងគំហុកនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗ នាថ្ងៃចូលឆ្នាំខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ ២០២៣។

កម្ពុជាថ្មី ទទួលបានរបាយការណ៍ជាបន្តបន្ទាប់អំពីចំនួនភ្ញៀវទេសចរដែលចេញដំណើរកម្សាន្តនៅតាមខេត្តនីមួយៗ។ បើទោះជាក្រសួងទេសចរណ៍ មិនទាន់បញ្ចេញរបាយការណ៍ផ្លូវការ ប៉ុន្តែតាមរយៈទិន្នន័យរបស់រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញជាបន្តបន្ទាប់ អំពីកំណើននៃភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តរបស់ខ្លួន។
សម្រាប់រយៈពេល០៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២លាននាក់។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរខេត្ត នៅថ្ងៃទី ១៧ មេសានេះ។
ចំណែកខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរសរុបចំនួន ១.៨៣៨.៨១១នាក់ ក្នុងនោះទេសចរណ៍អន្តរជាតិ មានចំនួន ៦៧៦នាក់។ នេះបើតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
រីឯរាជធានីភ្នំពេញ ក៏ទទួលបានភ្ញៀវទេសចរច្រើនផងដែរ។ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១លាន ៨០ម៉ឺននាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ ៣០០នាក់។ ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍នៅរាជធានីភ្នំពេញ គឺរមណីយដ្ឋានវប្បធម៌ ប្រវិត្តសាស្ត្រវត្តភ្នំ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ ១លាននាក់។

សង្ក្រាន្តបាត់ដំបងឯណោះវិញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីចំនួន ១,៥០០,១៦៨នាក់ បានសម្រុកមកលេងកម្សាន្តតាមទីតាំងនានាទូទាំងខេត្តបាត់ដំបង។ ក្នុងនោះទីតាំងសង្ក្រាន្ត នៅជិតរូបសំណាកលោកតាដំបងក្រញូង ដែលរៀបចំឡើងដោយ ស.ស.យ.ក. ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត មានប្រជាពលរដ្ឋចូលមកលេងកម្សាន្តច្រើនជាងគេ ក្នុងចំណោមតាមបណ្តារមនីយដ្ឋាន កន្លែងលេងកម្សាន្តនានា ក្នុងខេត្តបាត់ដំបង។
ចំណែកខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណ ៨៦៦,៦៦៦ ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ។ ដោយឡែក ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរប្រមាណជាង ៧៥ម៉ឺននាក់។
ក្រៅពីខេត្តដែលបានលើកឡើងនេះ ខេត្តដទៃទៀត ក៏មានកំណើនភ្ញៀវទេសចរចេញកម្សាន្តច្រើនផងដែរ ដូចជាខេត្តព្រះសីហនុ កោះកុង រតនគិរី មណ្ឌលគិរី និងផ្សេងៗទៀត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង