ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០៤នាក់ហើយ ត្រូវបាន គ.ជ.ប ទទួលស្គាល់សម្រាប់ការយកព័ត៌មានអំពីដំណើរការបោះឆ្នោត
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះ គ.ជ.ប បានទទួលស្គាល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចំនួន ១០៤នាក់ហើយ សម្រាប់ចូលរួមការយកព័ត៌មានអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧។

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣កន្លងទៅនេះ គ.ជ.ប បានប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌ មានជាតិ-អន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែមេសានេះថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសារព័ត៌មានជាតិមកពី ៥អង្គភាពចំនួន ៩៥នាក់។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិមកពី ៦អង្គភាព ដូចជា៖ Thomsonreuters, EPA, NHK និង The Asahi Shimbun ជាដើម ចំនួន ៩នាក់ ក៏ត្រូវបាន គ.ជ.ប បានសម្រេចទទួលស្គាល់រួចហើយដែរ។
លោកថា មកដល់ថ្ងៃទី ១៨ ខែមេសានេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន ១០៤នាក់ហើយ។ ជាមួយគ្នានេះ គ.ជ.ប បាននិងកំពុងពិនិត្យសំណើសុំចុះឈ្មោះ របស់ស្ថាប័នព័ត៌មានជាតិ-អន្តរជាតិមួយចំនួនទៀត។
បើតាម គ.ជ.ប ការចូលរួមយកព័ត៌មាន អំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ហើយដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់នៅ គ.ជ.ប។
សូមជម្រាបថា ការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ចាប់ផ្ដើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០ ២៣។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល