Connect with us

ព័ត៌មានជាតិ

ស្ត្រីមានកូនតូចៗនៅឃុំកោះរកាទទួលបានម្សៅទឹកដោះ​គោពីក្រុមការងាររាជរដ្ឋាភិបាល

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម បាននាំយកអំណោយជាម្សៅទឹកដោះគោ ទៅចែកជូនស្ត្រីដែលមានកូនតូចៗ ក្នុងឃុំកោះរកានៃស្រុកកំពង់សៀម ចំនួន៤៦គ្រួសារ និងបន្តដំណេីរចុះសួរសុខទុក្ខដល់ខ្នងផ្ទះផ្តល់អំណោយមនុស្សធម៍ដល់ចាស់ជរាចំនួន២គ្រួសារទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតឱកាសនោះដែរឯកឧត្តម លី ថៃហាក់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ឯកឧត្ដមបានជំរុញដល់ទឹកចិត្តដល់ស្ត្រីក្នុងឃុំទាំងអស់ត្រូវចេះថែរទាំសុខភាពកូនតូចៗឲ្យល្អប្រសេីរ និងជៀសឆ្ងាយពីជំងឺឈឺស្កាត់ទាំងឡាយ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅអាយុ១៨ឆ្នាំឡេីងទៅ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យឯកសារពាក់ព័ន្ធ មានអត្តសញ្ញាណប័ណ្ណប្រសិនបេីហួសសុពលភាពសូមអញ្ជើញទៅធ្វើឡេីងវិញ និងកែតម្រូវនៅតាមមូលដ្ឋានដេីម្បីបំរេីឲ្យការបោះឆ្នោត។ ហេីយសូមបងប្អូនពលរដ្ឋកុំភ្លេចនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដេីម្បីជ្រេីសរេីសថ្នាក់ដឹកនាំល្អដែលមានការរីកចម្រេីនដូចសព្វថ្ងៃនេះ។

សូមជម្រាបជូនដែរថា អំណោយជាម្សៅទឹកដោះគោ ដែលបានផ្តល់ជូនស្ត្រីមានកូនតូចៗក្នុងឃុំកោះរកា នៃស្រុកកំពង់សៀម​ របស់ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម ដែលមានចំនួន៤៦គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានទឹកដោះគោ២កំប៉ុង និងថវិកា១ម៉ឺន រៀល ហេីយ ឯកឧត្តម រួមជាអាជ្ញាធរមូលដ្ឋានឃុំចុះទៅសួសុខទុក្ខចាស់ជរាដែលកំពុងសម្រាកព្យាបាលជម្ងឺចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវ មួយយួរ,ត្រីខមួយយួរ,មីមួយកេស,ទឹកបរិសុទ្ធមួយយួរ និងថវិកា៥ម៉ឺនរៀល៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម