ព័ត៌មានជាតិ
ចាប់ផ្សឹកសង្ឃមួយអង្គ ក្រោយរំលោភសេពសន្ថវៈលើលោកនេនជាច្រើនអង្គ
សង្ឃមួយអង្គត្រូវបានផ្សឹក និងធ្វើការចាប់ខ្លួនពីបទរំលោភសេពសន្ថវៈជាច្រើនលើកចំនួន៧អង្គ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ MIKE 20 ត្រូវបានបង្កើតឡើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈទៅលើកូននេនចំនួន ៧អង្គនៅក្នុងខេត្តកំពង់ឆ្នាំង។
មុនពេលបេសកកម្មនេះបានផ្តើមឡើង ជនសង្ស័យ មានអាយុ២៨ឆ្នាំបានរត់គេចខ្លួន ធ្វើឱ្យមានការស្វែងរកឃាត់ខ្លួនបានផ្តើមឡើង ខណៈប្រតិបត្តិការនេះរួមមាន នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានចូលរួមបង្កើតក្រុមការងារចម្រុះនេះ។

ក្រុមការងារចម្រុះ បានធ្វើការឃាត់ខ្លួនបុរសអាយុ២៨ឆ្នាំ នៅក្នុងវត្តមួយក្នុងខេត្តស្វាយរៀង នៅវេលាម៉ោង០៩ព្រឹក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងត្រូវជាប់ចោទពីបទល្មើសរំលោភសេពសន្ថវៈជាច្រើនលើក ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២០។
ក្រុមការងារចម្រុះ MIKE 20 បានចាត់ទុកប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្រប់ភ្នាក់ងារពាក់ព័ន្ធក្នុងការស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំមកដល់ការចាប់ខ្លួន។ នេះគឺគួរតែជាការប្រមានមួយ ដែលបញ្ជាក់ថា គ្រប់ឧក្រិដ្ឋកម្មទាំងអស់ទៅលើកុមារ នឹងមានការស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើស៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់