Connect with us

ព័ត៌មានជាតិ

ចរន្តភ្ញៀវទេសចរ បានបង្កើតជាផលប្រយោជន៍​សេដ្ចកិច្ចដ៏ច្រើន​ទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន

បានផុស

នៅ

កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកើនឡើងយ៉ាងគំហុក រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់។

បើតាមក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមរយៈផេកផ្លូវការក្រសួងទេសចរណ៍ បានបញ្ជាក់ថា បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០ភាគរយ។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹង​ពេលកំពុងមាន​វិបត្តិកូវីដ-១៩ខ្លាំង ដោយពលរដ្ឋភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។

ជាមួយនឹងកំណើនទេសចរនេះ វិស័យឯកជនបានសម្តែងការរីករាយចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានប៉ាន់ស្មានថា ការចំណាយរបស់ពលរដ្ឋក្នុង​ដំណើរ​កម្សាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ អាចចន្លោះពី ៤០-៦០ដុល្លារ ក្នុង១ថ្ងៃ ដោយគិតទៅលើការចំណាយ​ថ្លៃម្ហូប​អាហារបីពេល បួករួមទាំងកន្លែងស្នាក់នៅ។ លោករដ្ឋលេខាធិការ បានរំលឹកថា កាលពីឆ្នាំ ២០២២ ក្រសួងបានប៉ាន់​ស្មានថា ភ្ញៀវទេសចរចំណាយក្នុងម្នាក់អស់ប្រមាណ ៥០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ ដោយសរុប​ទទួលបានថវិកាប្រមាណ ៣៦០លានដុល្លារ ក្នុងចំណោមពលរដ្ឋជាង ២.៣លាននាក់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មី ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង នៅតាមបណ្តាខេត្តនានា។ លោកថា ការចេញដំណើរ​កម្សាន្តរបស់​ប្រជាពលរដ្ឋ​ក្នុងស្រុក គឺត្រូវចំណាយផ្សេងៗ ដែលជាផលល្អសម្រាប់អ្នកប្រកបអាជីវកម្ម ដូចជា ម្ហូបអាហារ របស់របរបម្រើឱ្យសេវា​កម្មនានា ក្នុងកម្មវិធីសង្រ្កាន្ត និងទំនិញជាច្រើនផ្សេងទៀត។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានលំហូរសាច់ប្រាក់ ដែលនាំឱ្យមានចរន្តសេដ្ឋកិច្ច​ល្អប្រសើរ ជួយកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម