Connect with us

ព័ត៌មានជាតិ

ផុតថ្ងៃចូលឆ្នាំហើយក៏ដោយ តែរមណីយដ្ឋាន «វត្តភ្នំ» នៅតែមានអ្នកមកកម្សាន្តច្រើន ខុសឆ្នាំកន្លង

បានផុស

នៅ

នៅយប់ថ្ងៃទី១៧ មេសា ម្សិលមិញនេះ រមណីយដ្ឋានប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ «វត្តភ្នំ» នៅតែមានអ្នកមកកម្សាន្ត រីករាយដោយការបាញ់ទឹក បាតម្សៅច្រើនកុះករដដែល បើទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ នៅថ្ងៃអាទិត្យ ទី១៦មេសា ហើយក៏ដោយ។ នេះបើតាមការផុស និងចែករំលែក​នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅ​យប់​មិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានផុស​និងចែករំលែក​រូបភាព​​នៃ​ការ​ចូលរួមលេង​កម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំនៅយប់នេះ គណនីមួយឈ្មោះថា លួន សុវណ្ណ ក៏បានបង្ហោះរូបភាព២សន្លឹក ដែលភ្ជាប់ជាមួយនឹង​ពាក្យពេចន៍​បញ្ជាក់ពីទិដ្ឋភាព​ថា “កូនអ្នកលក់កាំភ្លេីងទឹក ខូចមួយ យកប្រេីពីរ ម៉ោង ១២ កណ្តាល​អាធ្រាត្រ​ហេីយ នៅមានមនុស្សច្រេីន កកកុញទៀត សប្បាយមាំណាស់ ពីស្តុបពេទ្យ អង្គឌួង នាគព័ន្ធ ដល់ មុខនាឡិកាវត្តភ្នំ” ដែលនេះ សបញ្ជាក់កឱ្យដឹងថា នៅយប់មិញនេះ គឺមានអ្នកទៅកម្សាន្តច្រើន។

ក្រៅពីនេះ នៅមានគណនីជាច្រើនផ្សេងទៀត បានបង្ហាញរូបភាពនៃការចូលរួមកម្សាន្តរីករាយនៅរមណីយដ្ឋានវត្តភ្នំ កាលពី​យប់មិញ​នេះ។

ទិដ្ឋភាពទាំងនេះ អាចបង្ហាញបានថា ក្នុងឱកាសពិធីចូលឆ្នាំថ្មី ឆ្នាំថោះនេះ រមណីយដ្ឋានប្រវត្តិសាស្ត្ររបស់​រាជធានីភ្នំពេញ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តច្រើនខុសពីឆ្នាំកន្លង ដែលឆ្នាំនេះ រមណីយដ្ឋានវត្តភ្នំ មាន​អ្នកមក​ចូលរួមកម្សាន្ត​សប្បាយច្រើន ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣ និងសូម្បីតែដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំហើយក៏ដោយ នៅតែមានអ្នកមកកម្សាន្តច្រើន។

គួរបញ្ជាក់ថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រពឹត្តិទៅអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ នៅក្នុង ឆ្នាំ២០២៣​​នេះ គឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់កម្ពុជាជាលើកដំបូង ដែលមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅទូទាំង២៥​ ខេត្ត-ក្រុង និងមានមនុស្សចូលរួមច្រើនកុះករគ្រប់ទិសទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម