ព័ត៌មានជាតិ
អាជីវករលក់កាំភ្លើងបាញ់ទឹកលក់រហូតដាច់ស្ដុករកកាំភ្លើងលក់អត់បាន
អាជីវករលក់ប្រដាប់ប្រដាក្មេងលេងនៅផ្សារច្បារអំពៅលោក សុខ វិន បានប្រាប់ថា នៅថ្ងៃបុណ្យចូលឆ្នាំនេះលោកពុំបានទៅលេងតាមបណ្តាខេត្តទេគឺជាប់លក់កាំភ្លើងបាញ់ទឹក។
អាជីវកររូបនេះបញ្ជាក់ថា ថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី១ កាំភ្លើងបាញ់ទឹកលេខ១ (ធុនធំ) លក់បានតម្លៃ៤០ដុល្លារ។ លុះដល់ថ្ងៃទី២ និងទី៣លក់បានរហូតដល់ ៥០ ទៅដល់៥៥ដុល្លារ។ អ្វីដែលគួរឲ្យស្តាយនោះគឺអត់មានកាំភ្លើងលក់។

ចំណែកអាជីវករ តុង វិញ ដែលលក់គ្រឿងជរ័នៅភូមិព្រែកសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា ឆ្នាំនេះកាំភ្លើងបាញ់ទឹកលក់ដាច់ខ្លាំងណាស់រហូតគ្មានកាំភ្លើងលក់ហើយចំណេញសឹងពាក់កណ្តាល។
ព្រោះទទួលទិញចូលថ្លៃ៣០ដុល្លារហើយលក់ចេញបានទៅដល់ ៥៥ ដុល្លារឯណោះ។ អាជីវកររូបនេះអះអាងថា ថ្ងៃដែលលក់ដាច់ខ្លាំងគឺចាប់ថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី ៣ លក់អស់ទាំងព្រឹករហូតគ្មានកាំភ្លើងលក់ថែមទៀតផង។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់របស់លោកនាំំគ្នារាំលេងសប្បាយហើយអ្នកខ្លះអត់មានកាំភ្លើងបាញ់ទឹកបែរជាទាញទុយោទឹកពីក្នុងផ្សារមកងូតទឹកដល់អ្នកដំណើរដែលឆ្លងកាត់។
ប៉ុន្តែក្នុងនោះលោកចៅសង្កាត់បានចាត់កម្លាំងឲ្យចុះណែនាំកុំឲ្យបាញ់ទឹកលើអ្នកដំណើរចំផ្ទៃមុខអាចបង្កឲ្យដួលម៉ូតូនាំតែគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះការលក់ដូរកាំភ្លើងបាញ់ទឹកវិញគឺពិតជាលក់ដាច់មែន៕

អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ