Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ ទិស​ទី​១ បន្ទាយមានជ័យ​ជួប​សំណេះសំណាល ជាមួយ​យោធិន​ចូល​សោធន​និវត្តន៍ និង​យោធិន​ពិការ

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ ទិស​ទី​១ បន្ទាយមានជ័យ បាន​ជួប​សំណេះសំណាល ជាមួយ​យោធិន​ចូល​សោធន​និវត្តន៍ និង​យោធិន​ពិការ ចំនួន ២៦​គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣​នៅ​ទីបញ្ជាការ​ការពារ​ព្រំដែន​គោក​៥០៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ បាន​លើកឡើងថា ​យោធិន​ចូល​សោធន​និវត្តន៍ និង​យោធិន​ពិការ មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន ទោះបី អ៊ុំ ពូ មីង និង​បង ប្អូន​បាន​ចប់​តួនាទី និង​ភារកិច្ច​ការពារជាតិ​ក្តី ក៏​គុណបំណាច់​ដ៏​ធំធេង​នេះ បាន​បន្សល់ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​មិនអាច​បំភ្លេច​បានឡើយ។

ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ជូន​ចំពោះ​យោធិន​សោធន​និវត្តន៍ និង យោធិន​ពិការ ដែលជា​និច្ច​ជា​កាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​យើង​ដែល​វាន​រួមចំណែក​ជាមួយ​សម្តេច​តេ​ជោ អនុវត្ត​នូវ​នយោបាយ ឈ្នះ ឈ្នះ ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដូច​សព្វថ្ងៃនេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ បាន​ផ្តាំផ្ញើ​យោធិន​ចូល​សោធន​និវត្តន៍ និង​យោធិន​ពិការ បន្ត​វប្បធម៌​ដ៏​ល្អ​របស់​កងយោធពល​ខេមរភូមិន្ទ ដោយ​ធ្វើខ្លួន​ឲ្យ​ល្អ និង​សម្រប​រស់នៅ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​រក្សា​បាន​សណ្តាប់​ស​ង្គ​ម ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​អភិវឌ្ឍ​ជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​អ៊ំ ពូ មីង និង​បង ប្អូន ត្រូវបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ និង​អញ្ជើញ​ចូលរួម​បោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៣ កក្កដា ឆ្នាំ​២០២៣ នា​ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

អំណោយ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ដែល​ត្រូវ​ជូន​យោធិន​ចូល​សោធន​និវត្តន៍ និង​យោធិន​ពិការ ក្នុង​ម្នាក់ៗ​ទទួលបាន​រួមមាន គ្រឿងឧបភោគ បរិភោគ និង​ថវិកា មួយចំនួន​ផងដែរ៕

ដោយ ៖ ​អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

បឹងកេត ប្រកាស​លើក​ការ​ប្រកួត ដើម្បីឲ្យ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

ជីវិតកម្សាន្ដ៩ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

សន្តិសុខសង្គម១០ នាទីutes មុន

មេឃក្ដៅពេក បុរសម្នាក់ ហក់ពីលើស្ពានជ្រោយចង្វារហែលទឹកឲ្យត្រជាក់ខ្លួន ផ្អើលសមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍

ព័ត៌មានជាតិ១១ នាទីutes មុន

រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា

Sokha Hotels

ព័ត៌មានពេញនិយម