Connect with us

ព័ត៌មានជាតិ

កូវីដធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​សំណង់​បុរីនៅក្រុង​សៀមរាប

បានផុស

នៅ

ស្ថានភាព​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ក្រុង​សៀមរាប​នៅ​បន្ត​ជាប់​ទ្រឹង ខណៈ​ដែល​គម្រោង​សាងសង់​លំនៅ​តាម​បុរី​នៅ​តែ​រងឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ។

លោក ហ៊ី សាយ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តសៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុង​សៀមរាប​មានសំណង់​​បុរី​​ចំនួន ១២ កន្លែង​ទាំង​តូច​ទាំង​ធំ។ ​បច្ចុប្បន្ន​​មាន​គម្រោង​បុរី​មួយ​ចំនួន​នៅ​បន្ត​ដំណើរការ​ ប៉ុន្តែ​មាន​គម្រោងបុរី​​ខ្លះ​ក៏​បាន​ផ្អាក ​ឬ​កាត់​បន្ថយ​សកម្មភាព​សាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺកូវីដ​បាន​បង្ក​​ផល​ប៉ះពាល់​​ដល់សង្គម និង​សេដ្ឋកិច្ច រួមទាំង​វិស័យ​សំណង់ផង​ដែរ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​ខ្លះៗ តែ​វិស័យ​សំណង់​នៅ​តែ​រងផល​ប៉ះពាល់​​​។

លោក​អះអាង​ថា ពលរដ្ឋ​ដែល​ទិញ​លំនៅ​តាម​​បុរី​ភាគច្រើន​​ជាអ្នកមាន​​ជីវភាព​មធ្យម មិន​មានប្រាក់​ទាំង​ដុលទៅ​ទិញ​ដាច់​​គឺ​តាម​រយៈ​ការ​បង់​រំលស់ ហើយ​បើ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​ប៉ះពាល់ដល់​ប្រភព​ចំណូល​ ក៏ពួកគាត់គ្មានលទ្ធភាព​រក​ថវិកា​​ចំណាយ​​លើ​ការ​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ។

វិស័យ​សំណង់​នៅក្រុង​សៀមរាប​អាច​ត្រូវ​ការ​ពេល​ច្រើនឆ្នាំ​ទៀត ទើប​ស្ថានភាព​អាច​ល្អ​ប្រសើរ​ឡើងវិញ។ យ៉ាងណា​មិញ ខណៈរដ្ឋាភិបាល​បាន​បោះទុន​​ជាច្រើន​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​គម្រោង​ព្រលានយន្តហោះ​​ថ្មី​ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​នៅពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នឹង​នាំ​ការ​​អភិវឌ្ឍ​ដល់​​វិស័យ​អចលទ្រព្យ​នៅ​ក្នុង​ខេត្ត​សៀមរាប​ តាម​រយៈ​លំហូរ​នៃ​អ្នក​ទេសចរ​និង​អ្នក​វិនិយោគ​។

ក្រុង​សៀមរាប​មានគម្រោង​បុរី​ចំនួន ១២ កន្លែង ហើយ​​បុរី​ធំៗ​មានដូចជា​​បុរី​សៀងណាំ បុរី​អង្គរភែលេស បុរី​ទេសចរណ៍ បុរី​អង្គរ​លែនម៉ាក្ស និង​បុរី​ ឡេង ណាវ៉ាត់ត្រា។

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់​កំណើនសេដ្ឋកិច្ច។

រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដោយក្នុងនោះមានដូចជា៖ ពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានជាបុរី។ បង្កើនរយៈពេល​នៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ​ សម្រាប់ក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅ​ឋានជាបុរី ដែល​បង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៤។ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន​លក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤ និង​រួមទាំង​លើកទឹកចិត្តនិងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាព​ជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម