Connect with us

ព័ត៌មានជាតិ

ផ្ទះជាង៣ពាន់ខ្នងរងការខូចខាត ស្លាប់និងរបួសមនុស្សជាង២០នាក់ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ក្នុងពិធីបុណ្យចូលឆ្នាំ

បានផុស

នៅ

នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបបញ្ចប់ទៅថ្មីៗនេះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសប្រមាណជាង២០នាក់ និងខូចខាតផ្ទះសម្បែងជាង៣ពាន់ខ្នង ព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩​ ខែមេសា នេះថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខ្យល់កន្ត្រាក់បានកើតឡើងនៅរាជធានីខេត្តចំនួន២៤ លើកលែងខេត្តកែប​ បណ្តាលឱ្យផ្ទះរលំ និងខូចធ្ងន់ជាង២០០ខ្នង របើកដំបូល និងខូចមធ្យមជិត៣ពាន់ខ្នង ដំបូលសាលារៀន១៥កន្លែង
និងលិចទូកនេសាទនៅសមុទ្រចំនួន៥គ្រឿង។

លោកបានបន្តទៀតថា ដោយឡែកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរគ្រោះរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ ងាប់គោចំនួន៥ក្បាល និងស្លាប់ដោយសារខ្យល់ព្យុះចំនួន១នាក់ និងរបួសចំនួន១៩នាក់ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣២លើកទៅលើខេត្តចំនួន​១៤​បណ្តាលឱ្យខូតខាតផ្ទះធ្ងន់ធ្ងរចំនួន១៧០ខ្នង របើកដំបូលនិងខូចខាតមធ្យមចំនួន១២២៦ខ្នងរបើកដំបូលសាលារៀន១៥​អគារកុដិព្រះសង្ឃ១ខ្នង អគាររដ្ឋបាល២ខ្នងលិចទូកនេសាទ២គ្រឿងស្លាប់២នាក់របួស១២នាក់និងជួយសង្គ្រោះបានចំនួន១៦នាក់។ ចំណែកគ្រោះរន្ទះបាញ់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣បានកើតឡើងចំនួន៣លើកនៅខេត្តក្រចេះឧត្តរមានជ័យនិងបាត់ដំបងមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ទេដោយគ្រាន់តែរងរបួសធ្ងន់ស្រាលចំនួន៣នាក់និងងាប់គោ១ក្បាលប៉ុណ្ណោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម