ព័ត៌មានជាតិ
តើការសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះ?
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសសំណង់សាធារណការ សេដ្ឋកិច្ចដឹកជញ្ជូន និងនាវាចរណ៍។ វិទ្យាស្ថាននេះ បានផ្អែកលើការសិក្សាជំនាញសំខាន់ៗចំនួន៦ ដែលសុទ្ធសឹងជាជំនាញបច្ចេកទេសមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ តើជំនាញអ្វីខ្លះ ដែលមានការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន?

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានប្រែក្លាយពីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានប្រកាសដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
វិទ្យាស្ថាននេះ បានបើកទទួលនិស្សិតជំនាន់ទី១ ដែលបាននិងកំពុងសិក្សាលើជំនាញ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ ហើយមានកម្មវិធីសិក្សាពេញមួយថ្ងៃ និងមាន៥ថ្ងៃក្នុងមួយសប្តាហ៍ (ចន្ទ-សុក្រ)។ ជំនាញទាំង៦នេះ រួមមាន៖១/ ដេប៉ាតឺម៉ង់សំណង់សាធារណការ ផ្អែកលើជំនាញចំនួនពីរ គឺជំនាញសំណង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២/ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម ផ្អែកលើជំនាញពីរ គឺជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ៣/ ដេប៉ាតឺម៉ង់ផ្នែកនាវាចរណ៍ មានជំនាញពីរ គឺជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។

បើតាមលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាលើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ និស្សិតនឹងទទួលបានឱកាសការងារច្រើន ដូចជា៖ ក្លាយជាវិស្វករ បម្រើការងារជាមន្ត្រីក្នុងក្រសួងសាធារណការ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ និងបម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់។ រីឯនិស្សិតដែលសិក្សាជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងទទួលឱកាសការងារជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យ-បរិស្ថាន បម្រើការក្នុងក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន។

ចំណែក ឱកាសការងារដែលទទួលបានពីការសិក្សាលើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក នឹងក្លាយជាអ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន ប្រតិបត្តិការដឹកជញ្ជូន អ្នកវិភាគផ្នែកដឹកជញ្ជូន អ្នកតាក់តែងគោនយោបាយសេដ្ឋកិច្ចដឹកជញ្ជូន ជាដើម។ ដោយឡែក ជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺជាជំនាញថ្មីមួយដ៏សំខាន់ក្នុងការជំរុញការងារភស្តុភារកម្មដែលនិស្សិតសិក្សាជំនាញនេះនឹងក្លាយជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម បុគ្គលិកបញ្ជាទិញ អ្នកវិភាគផ្នែកភស្តុភារកម្ម អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ អ្នករៀបចំផែនការផលិតកម្ម ថែមទាំងអាចជាម្ចាស់អាជីវកម្ម ដឹកជញ្ជូនទំនិញ។
បើនិយាយអំពីជំនាញដែលទាក់ទងនឹងនាវាចរណ៍ ជាជំនាញបច្ចេកទេសមានតម្រូវការខ្ពស់នៅកម្ពុជា ដែលក្នុងនោះ អ្នកសិក្សាជំនាញនេះនឹងក្លាយជាអ្នកបើកបរនាវា អាចបម្រើការងារនៅកំពង់ផែ បម្រើការជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកជាតិ-អន្តរជាតិ និងជាអ្នកថែទាំ ជួសជុលម៉ាស៊ីននាវាតាមកំពង់ផែ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់