ព័ត៌មានជាតិ
លោក ឌិត ទីណា ណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ត្រូវធ្វើការងារដោយតម្កល់ប្រយោជន៍ជាតិជាធំ មានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃនៅកម្ពុជា។

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣។
នៅក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ កសាងទំនុកជាមួយគ្នា ធ្វើការរួមគ្នាលើការការពារ និងអភិរក្សសត្វព្រៃ ដោយត្រូវមានផែនការច្បាស់លាស់ មានយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាជាក់ស្តែង និងស្ថានភាពកាលៈទេសៈភ្លាមៗ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ និងទទួលបានការសាទរ គាំទ្រពីមហាជន ហើយប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនត្រូវមានការជួញដូរឡើយ។

លើសពីនេះទៀត លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់នេះ ត្រូវធ្វើការងារដោយតម្កល់ប្រយោជន៍ជាតិជាធំ មានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ។
នៅក្នុងជំនួបនេះដែរ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា បានធ្វើសំណើសុំបន្តសកម្មភាពក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៅកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ០៨មកហើយ និងបានចំណាយថវិកាគម្រោងអស់ជាង ៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញភាគខាងត្បូង និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦។ ក្រុមការងារនេះ គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ និងការដឹកជញ្ជូនសំណាកសត្វព្រៃខុសច្បាប់ ដែលមានសមាភាពមកពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។ ចំពោះកម្មវិធីថែទាំសត្វព្រៃដែលសង្គ្រោះបានមាននៅឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ការដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរ និងនៅជីផាត ខេត្តកោះកុង៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង