Connect with us

ព័ត៌មានជាតិ

ក្រៅពីតំបន់សង្ក្រាន្ត មានតំបន់​ទេសចរណ៍ជាង ១០០ ទីតាំង អាចទាញភ្ញៀវទេសចរនៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

មហាសង្ក្រាន្តឆ្នាំ២០២៣នេះ ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានកំណើនភ្ញៀវហក់ឡើងខ្ពស់ហួសពីការរំពឹងទុក តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យខេត្តមួយនេះក្លាយជាមេដែកដ៏ធំមួយសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរចូលមកកម្សាន្តច្រើនបែបនេះ។

លោក សុខ លូ អភិបាលខេត្តបានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលខាងទេសចរណ៍។ ក្រៅពីតំបន់សង្រ្កាន្តទើបទាញបានកំណើនភ្ញៀវទេសចរបានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ មានបងប្អូនមកលេងយ៉ាងច្រើនកុះករហើយក្នុងនោះនៅតំបន់រមណីយដ្ឋាននានានិងគោលដៅទេសចរណ៍ក្នុងខេត្តជាង ១០០ កន្លែងទៀត ក៏មានអ្នកមកកំសាន្តច្រើនណាស់ដែរ ផ្លូវជាច្រើនក្នុងខេត្តមានមនុស្សកកកុញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​ តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងមានរហូតដល់ ១០៤ ទីតាំង។ ក្នុងនោះទីតាំងសំខាន់ៗមួយចំនួនដែលបានទាក់ទាញអារម្មណ៍ភ្ញៀវបានច្រើន ដែលគោលដៅសំខាន់ៗមានចំនួន ៤ ប៉ូល រួមមាន÷

-គោលដៅប៉ូលបាត់ដំបង-ស្រុកឯកភ្នំ មានប្រាសាទឯកភ្នំ
-ប៉ូលបាត់ដំបងសំឡូត មាន ចំការស្វាយ, ស្ទឹងគ្រញូង, ចំកាទុរេនអូរតង, ស្ទឹងថ្មដាចំការទុរេន, វត្តចំបាំង, អូរជាំ,​ស្ទឹងថោក,​ ទំពាំងបាយជួរ។
-ប៉ូលបាត់ដំបងបាណន់ មាន ប្រាសាទបាណន់,ភ្នំសំពៅ ,ឡូវ ,ផ្ទះផ្កា
-ប៉ូលផ្សេងៗទៀត រួមមាន: សួនសុភមង្គល,ល្អាងភ្នំប្រាំពីរ,នគរជុំភ្នំព្រឹក,ទំនប់បាសាក់ ដែលស្ថិតក្នុងស្រុករុក្ខគីរី នៃខេត្តបាត់ដំបង៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម