ព័ត៌មានជាតិ
សម្តេច ស ខេង ៖ បញ្ហាធំៗមួយចំនួន នឹងអាចកើតឡើងនាពេលខាងមុខ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ឋត្រៀមខ្លួនចាត់វិធានការ និងដោះស្រាយបញ្ហាធំៗមួយចំនួន ដែលនឹងអាចកើតឡើងនាពេលខាងមុខ បើទោះបីក្នុងរយៈពេល១០ឆ្នាំមកនេះ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ឋផលល្អក៏ដោយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ”ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣” នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា រយៈពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ២០២០ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ឋផលល្អគួរឱ្យកត់សម្គាល់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា នៅមានបញ្ហាខ្លះ ដែលនៅតែជាបញ្ហា នឹងអាចធំជាងពេលមុនថែមទៀត ក្នុងនោះគឺបញ្ហាគ្រឿងញៀន ជាដើម។
ជាមួយគ្នានេះ សម្តេច ស ខេង បានស្នើសុំនូវយោបល់មួយចំនួនទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើការ លើកកម្ពស់កម្រិតគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់