Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ ចាប់ផ្ដើមបណ្តុះបណ្តាល មន្រ្តីគំរូកសិកម្មឃុំល្អចំនួន ១០ឃុំ នៅស្រុកជើងព្រៃ

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមបណ្តុះបណ្តាល មន្រ្តីគំរូកសិកម្មឃុំល្អចំនួន ១០ឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រៅពីលោកបណ្ឌិត យ៉ង សាំងកុមារ ក៏មានមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយចំនួនទៀត ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្ដុះបណ្ដាល ស្ដីពី ជំនាញសម្របសម្រួល សម្រាប់អ្នកសម្របសម្រួលកសិកម្មឃុំនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីគំរូកសិកម្មឃុំល្អទាំង ១០ឃុំនេះ មុននឹងរៀបចំនៅឃុំផ្សេងទៀត នៅក្រោយ​ពេលរៀបចំរាជរដ្ឋាភិបាល អាណត្តិទី ៧រួច។

បន្ទាប់ពីបានចូលរួមការងារជាមន្រ្តីរាជរដ្ឋាភិបាលជាង ៤ខែហើយនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្តោតលើការដឹកនាំការកសាងប្រព័ន្ធពូជស្រូវ និងខ្សែច្រវាក់តម្លៃស្រូវអង្ករ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាកសិករ ហើយនិងការរៀបចំឲ្យមានឃុំគំរូ ដែលគ្រប់ឃុំមានមន្រ្តីកសិ​កម្មធ្វើការបម្រើកសិករ ដោយចាប់ផ្ដើមពី ១០ឃុំ នៅស្រុកជើងព្រៃ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ១៧ ខែមេសាថា «យើងជឿជាក់ថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អធ្វើការបម្រើកសិករគ្រប់ភូមិឃុំ នឹងជួយលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិទាំងមូល»។

កាលពីថ្ងៃទី ១៨ ខែមេសា លោកបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំប្រជុំការងារសម្របសម្រួលរវាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងការសហការគ្នាដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ដោយមានដាក់បញ្ចូលបន្ថែមមន្រ្តីជំនាញកសិកម្ម ដើម្បីធ្វើការបម្រើកសិករនៅគ្រប់ឃុំនៅអាណត្តិថ្មី ក្រោយពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំឲ្យមានកម្មវិធីផ្សព្វ ផ្សាយកសិកម្មមួយ ដែលឆ្លើយយតបទៅនឹងតម្រូវការចាំបាច់របស់កសិករ និងវិស័យកសិកម្មរបស់ជាតិ ដោយអាចមានការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ទៅតាមភាពចាំបាច់៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៥៩ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម