Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនវៀតណាម បោះទុនវិនិយោគជាង ៧៣លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងសាច់ខ្នាតធំ នៅខេត្តក្រចេះ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” របស់វៀតណាម បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមាន​ទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ មានដើមទុនប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក ដែលអាច​បង្កើតការងារបានចំនួនជិត ៨០កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កំណើននៃការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ជាពិសេសផ្នែកអនុវិស័យមិនមែនកាត់ដេរ បានកើនឡើងជាបណ្តើរៗ ដូចជា ឧស្សាហកម្មធុនមធ្យម ធុនធ្ងន់ និងធុនស្រាល ជាដើម។

ចំពោះគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅខេត្តក្រចេះនេះ លោកឧកញ៉ា មើលឃើញថា ជាការចាប់ផ្តើមដ៏មានសារៈសំខាន់ ដោយសារកន្លងមក មិនទាន់មានការចិញ្ចឹមផ្គត់ផ្គង់គោពូជ និងយកសាច់លក្ខណៈ​ទ្រង់ទ្រាយធំនៅឡើយទេ នៅកម្ពុជា។  

លោកឧកញ៉ា បានបញ្ជាក់ថា «យើងមានកសិដ្ឋានគិរីសួគ៌ចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ ប៉ុន្តែមិនទាន់​មានកសិដ្ឋាន​ធំចិញ្ចឹមផ្គត់ផ្គង់គោពូជ និងសាច់នៅឡើយ»។

តាមរយៈគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងយកសាច់ខ្នាតធំនេះ លោកឧកញ៉ា លឹម ហេង សង្ឃឹមថា ក្រុមហ៊ុន EASTERN RUBBER របស់វៀតណាម អភិវឌ្ឍនៅខេត្តក្រចេះនេះ នឹងជួយបំពេញតម្រូវការ​ផ្គត់ផ្គង់សាច់កាន់​តែសម្បូរបែប និងពូជចែកចាយដល់កសិករខ្មែរ ដើម្បីពង្រីកការវិនិយោគតាមបែបកិច្ចសន្យាកសិកម្ម និងនាំចេញ។

លោកថា ការវិនិយោគនេះ ទាមទារជាចាំបាច់ក្នុងការនាំចេញ។ សម្រាប់ការនាំចេញលោកឧកញ៉ា លឹម ហេង រំពឹងថា រាជរដ្ឋាភិបាល គួរពិចារណាលើកលែងលើពន្ធនៃការនាំចេញ, ពន្ធ VAT ដែលលក់ក្នុងស្រុក ក៏ដូចជាពន្ធកាត់​ទុកមួយចំនួនទៀត ពាក់ព័ន្ធនឹងពន្ធដារនេះ ដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបន្ថែមទៀត វិនិយោគ​ក្នុងវិស័យកសិកម្ម។

បើតាមលោកឧកញ៉ា លឹម ហេង ការធ្វើបែបនេះ គឺជាយុទ្ធសាស្រ្តឱ្យស្របតាមគោដៅប៉ូលសេដ្ឋកិច្ចទី៤ សំដៅលើ​កសិកម្ម និងការចិញ្ចឹមសត្វ។

លោកឧកញ៉ា មើលឃើញថា កម្ពុជា បាននិងកំពុងជំរុញកំណើនវិនិយោគកាន់តែល្អប្រសើរ ជាមួយសហគមន៍​សេដ្ឋកិច្ចអាស៊ាន ទាំងទ្វេភាគី និងប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ថៃ និងឡាវ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម