Connect with us

ព័ត៌មានជាតិ

តើជនបរទេសដែលមានសញ្ជាតិខ្មែរ អាចត្រូវដកហូតវិញបានដែរ ឬទេ?

បានផុស

នៅ

ច្បាប់ស្ដីពីសញ្ជាតិ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរត្រូវធ្វើឡើងតាមរយៈករណី៤ គឺ១. ការទទួលសញ្ជាតិខ្មែរពីកំណើត ២. ដោយការស្មុំកូន ៣. ដោយចំណងអាពាហ៍ពិពាហ៍ និង៤. ដោយសញ្ជាតូបនីយកម្ម។ ក្នុងនោះ ការផ្តល់ស​ញ្ជាតិ​ខ្មែរឲ្យជនបរទេសណាម្នាក់ គឺត្រូវបានធ្វើឡើងដោយមាន​លក្ខខណ្ឌមួយចំនួនដែលអនុលោមតាមច្បា​ប់ស្ដីពីសញ្ជាតិរបស់កម្ពុជា។ តើការផ្ដល់ឲ្យជនបរទេសមានសញ្ជាតិខ្មែរអាចត្រូវដកហូតវិញបានដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ស្ដីពីសញ្ជាតិ អនុម័តក្នុងឆ្នាំ២០១៨ គឺជាបទបញ្ញប្បត្តិដែលមានគោលបំណងធានាការអនុវត្ដដែនយុត្តាធិការរបស់កម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរចំពោះជនដែលរស់នៅលើទឹកដីកម្ពុជា ឬនៅបរទេស។ ជនណាមានសញ្ជាតិខ្មែរ គឺមានន័យថា ជននោះជាប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិទទួល និងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជា លិខិតឆ្លងដែននៃកម្ពុជា។

តែយ៉ាងណាក៏ដោយ ច្បាប់ស្ដីពីសញ្ជាតិ គឺមិនបានចែងអំពីការដកហូតសញ្ជាតិខ្មែរមកវិញនោះទេ។ មាត្រា៧ នៃច្បាប់នេះ បានបញ្ញប្បត្តិដូច្នេះថា«ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។ ទន្ទឹមនេះ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស គឺត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត ហើយមិនអាចបាត់បង់សញ្ជាតិខ្មែរដោយឯកឯងបានឡើយ ខណៈប្រជាពលរដ្ឋខ្មែរដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ក៏មិនបាត់សញ្ជាតិខ្មែរដែរ។

ប៉ុន្តែ មាត្រា២៨ បានអនុញ្ញាតឲ្យជនណាដែលមានសញ្ជាតិខ្មែរ ហើយមានអាយុ១៨ឆ្នាំយ៉ាងតិច អាចសុំលះបង់សញ្ញាតិខ្មែរបានដោយគ្មានការបង្ខិតបង្ខំ ក្នុងករណីជននោះមានសញ្ជាតិមួយផ្សេងទៀត។ បន្ថែមពីនេះ ច្បាប់ក៏បានអនុញ្ញាតឲ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុក ដែលមានកូនជាអនីតិជនផងដែរ។ ការលះបង់សញ្ជាតិនេះទៀតសោត គឺត្រូវធ្វើឡើងតាមរយៈបែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិ ដែលកំណត់ដោយអនុក្រឹត្យ និងសម្រេចដោយព្រះរាជក្រឹត្យ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម