Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌល​ភស្តុភារកម្ម តម្លៃ ២០០លានដុល្លារ នឹងបង្កើតឡើងនៅខេត្តព្រះសីហនុ

បានផុស

នៅ

មជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC នៃធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារនៈ និងវិស័យឯកជន សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន និងលោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា មជ្ឈមណ្ឌល​ភស្តុភារកម្មក្រុងព្រះសីហនុ គឺជា​មជ្ឈមណ្ឌល​ភស្តុភារកម្មអាទិភាព​មួយក្នុងចំណោម ​មជ្ឈមណ្ឌល​ភស្តុភារកម្ម​អាទិភាពចំនួនពីរ ដែល​ត្រូវអភិវឌ្ឍន៍​ក្នុងប្រទេសកម្ពុជា។ គោលបំណង​របស់យើង ​គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល​ផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានលើកឡើងដូច្នេះថា “តាមរយៈការធ្វើការជាមួយ IFC យើងអាច​ទាញយកផលពីជំនាញ​ជាសាកល​របស់​ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជន​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះ​នៅក្នុងប្រទេសកម្ពុជា។”

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណៈប្រកួតប្រជែងជាអន្តរជាតិ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់​ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ​របស់ប្រទេសកម្ពុជា។

គម្រោងនេះរំពឹងថា នឹងត្រូវបានដំណើរការឡើងជាដំណាក់​កាល​ ជាមួយ​នឹងដើមទុន​សរុប​ប្រមាណជា​ ២០០ លានដុល្លារ។ ក្រុមហ៊ុនវិនិយោគរំពឹងថា​ នឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍​ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ ​និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌល​ភស្តុភារកម្ម​ក្រោមកិច្ច​សន្យារយៈពេលវែង​ក្នុង​ភាពជាដៃគូររវាងរដ្ឋាភិបាល ​និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនង​ជានឹងត្រូវធ្វើឡើង​នៅចុងឆ្នាំ ២០២៤ ដោយ​មជ្ឈមណ្ឌល​នេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅ​ភាគនិរតី​តាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការ​តភ្ជាប់​ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌល​មណ្ឌល​ភស្តុភារកម្មនេះអាចបំពេញ​បន្ថែម​ទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់​របស់កម្ពុជា​ ដែលគ្រប់គ្រងពីរភាគបីនៃចំនួន​កុងតឺន័រទាំង​អស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូន​ដែលគាំ​ទ្រកំពង់ផែនេះ នឹងជួយ​ពន្លឿន​ចលនានៃការនាំចេញ ការនាំចូល​ និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។

គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះ​កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់​បំផុតនៅ​អាស៊ីបូព៌ា និងជាឧបសគ្គដ៏ធំ​មួយចំពោះ​ការប្រកួតប្រជែង​ និងការធ្វើពិពិធកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

Seo Kang Joon ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​​ ក្រោយវិលពីកាតព្វកិច្ចយោធាវិញ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កូរ៉េ​ខាង​ជើង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

សេដ្ឋកិច្ច៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មអះអាងជាថ្មី ចូលរួមសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត និងធានាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

ព័ត៌មានជាតិ១៨ នាទីutes មុន

ឱ្យកូនជិះម៉ូតូទៅរៀនមិនពាក់មួកសុវត្ថិភាព មិនត្រឹមខុសច្បាប់ តែកំពុងបណ្តុះទម្លាប់អាក្រក់ដល់ក្មេង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម៥៤ នាទីutes មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម