ព័ត៌មានជាតិ
អបអរភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស ឈ្នះមេដាយមាស ពី Monde Selection ប្រចាំឆ្នាំ ២០២៣
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាពចែករំលែកភាពរីករាយដែលទទួលបានមេដាយមាសដល់ទៅចំនួនប្រាំ បញ្ជាក់ពីរសជាតិ និងគុណភាពដ៏ល្អប្រណិតពីកម្មវិធី Monde Selection Awards ប្រចាំឆ្នាំ ២០២៣ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលទទួលបានមេដាយមាសនាពេលថ្មីៗ សម្រាប់ឆ្នាំ ២០២៣ មានដូចជា ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈវី-អាកទីវ ក្រហម។

ផលិតផលទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

នេះគឺជាសមិទ្ធផលថ្មីសម្រាប់ឆ្នាំថ្មី បង្ហាញពីកិត្យានុភាពដ៏អស្ចារ្យរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានភេសជ្ជៈ និងស្រាបៀរប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា ៖ «សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺវាកើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ក្នុងការផលិតនូវភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងស្រាបៀរដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។ នេះក៏ជាមោទនភាពថ្មីរបស់ វឌ្ឍនៈ ប្រ៊ូវើរី ហើយយើងខ្ញុំសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះភាពជោគជ័យមួយនេះ ជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា»។

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលសុទ្ធសឹងតែទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកដូចជា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection នៅឆ្នាំ ២០២២។ ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោកឆ្នាំ ២០២២ សម្រាប់ជ័យលាភីមាស និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជាពីចក្រភពអង់គ្លេស។ កាន់តែអស្ចារ្យ នៅឆ្នាំ ២០២៣ យើងទទួលបានមេដាយមាសដល់ទៅចំនួនប្រាំបន្ថែមទៀត ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនគោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?