ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖គណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់ដែលបម្រើប្រជាជន
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សតែមួយគត់ដែលកើតពីប្រជាជន នៅជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនដោយគ្មានលក្ខខណ្ឌ។ នេះ គឺជាការលើកឡើងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងស្រុកពញាក្រែក លោក គឹម សន្តិភាព បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យរួចផុតពីជ្រោះមរណនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវឃោរឃៅព្រៃផ្សៃបំផុត។ លោកបានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ កម្ពុជាចាប់ផ្ដើមអភិវឌ្ឍន៍ជាតិពីបាតដៃទទេរហូតមកដល់បច្ចុប្បន្នកម្ពុជា មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ មានស្ថិរភាព និងសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស។
លោក បានបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់បំផុតលើសិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងសេរីភាពនៃជំនឿសាសនាផងដែរ។ មិនតែប៉ុណ្ណោះ សម្តេចតេជោក៏តែងតែចូលរួមគ្រប់កម្មវិធីសាសនាក្នុងគោលបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋ ខ្មែរទាំងអស់រស់នៅដោយសុខដុមរមនាដោយគ្មានការរើសអើងជំនឿសាសនា ឬការបំបិទសិទ្ធិសេរីភាពឡើយ។

លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា សក្ខីភាពគ្រប់បែបយ៉ាងនេះហើយ គឺបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវគ្រប់ គោលនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល ដែលធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រជាជន ដើម្បីថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍។
បើតាមមន្ត្រីរូបនេះ គណបក្សប្រជាជនកម្ពុជា នៅតែបន្តរក្សាគោលជំហរបម្រើប្រយោជន៍ជាតិ និងប្រជាជនថែមទៀត។ ដូច្នេះដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាបន្តទៀត លោក គឹម សន្តិភាព អំពាវនាវដល់ពលរដ្ឋទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកុំបីខាន ដើម្បីរក្សាភាពឈ្នះលើសលប់ភ្លូកទឹកភ្លូកដីបន្តទៀត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ