ព័ត៌មានជាតិ
កម្ពុជា មានមហិច្ឆិតាបង្កើនការជួញដូរផ្សារមូលបត្រឱ្យឡើងដល់ ១០០លានដុល្លារ ក្នុងមួយថ្ងៃ
ភ្នំពេញ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន១៨ហើយដែលបានបោះផ្សាយ ក្នុងទំហំទឹកប្រាក់ជាង៣០០លានដុល្លារ ។ សម្រាប់ឆ្នាំ ២០២២ ការជួញដូរមានទំហំទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ស្មើនឹងអ្នកលេងភាគហ៊ុនប្រមាណ ៣០០០នាក់ ខណៈដែលនៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់ប្រមាណតែ ១,៥ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ មានន័យថា ចំនួននេះបានកើនឡើងយ៉ាងខ្លាំង។

លោក បញ្ជាក់ថា ជាមហិច្ឆិតា គឺចង់បានទំហំនៃការជួញដូរលើទឹកប្រាក់ ១០០លានដុល្លារក្នុងមួយថ្ងៃ។ «ប្រទេសយើងតូច តែយើងមានក្តីស្រម័យធំ ។ សូមគាំទ្រទីផ្សារមួយនេះឱ្យកាន់តែច្រើន នោះទីផ្សារមូលបត្ររបស់យើង អាចរីកចម្រើនដូចស្រុកគេដែរ»។ នេះជាការបន្ថែមរបស់លោក ហុង សុហួរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
ថ្លែងនៅក្នុងកម្មវិធីរ៉ូដសូ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ជាក់ថា ដោយមានផែនការច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានធ្វើសំណើទៅនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនជាផ្លូវការ និងបានអំពាវអោយបងប្អូនប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលសិស្ស ចូលរួមទិញជាភាគហ៊ុនជាមួយក្រុមហ៊ុន ដើម្បីអាចពង្រីក និងពង្រឹងខ្លួនកាន់តែខ្លាំងក្លាថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាធនធនមនុស្ស។

បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា បានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគហ៊ុន របស់ក្រុមហ៊ុននេះ។
សូមបញ្ជាក់ថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀត របស់ផ្សារមូលបត្រកម្ពុជា ពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ