ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងស្រីអាយុ៥ឆ្នាំ ស្ទះដុំក្នុងក្រពះ-ពោះវៀន ដោយសារញ៉ាំស្ករកៅស៊ូ
ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិត ដោយការវះកាត់ដល់ទៅ ២លើក ដើម្បីយកដុំស្ករកៅស៊ូដ៏រឹង ចេញពីក្រពះ-ពោះវៀនរបស់កុមារីរូបនេះបាន។ នេះបើតាមសារចែករំលែក នៅលើផេកកផ្លូវការរបស់មន្ទីរពេទ្យនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

បើតាមការឱ្យដឹង នេះជាករណីកម្រនឹងកើតមាន និងច្រើនតែកើតមានចំពោះក្មេងស្រី ហើយមូលហេតុដែលបណ្តាលឱ្យ កុមារីខាងលើទៅជាបែបនេះ គឺដោយសារតែ ក្មេងតូចនេះ ចេះតែលេបអាហារមិនរំលាយ(ស្ករកៅស៊ូ) ជារៀងរាល់ថ្ងៃ ក៏បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀន ដែលហៅថា “ដុំប៊ីហ្សូអា” ។

គួរបញ្ជាក់ថា ក្មេងស្រីខាងលើ ចេះតែលួចញ៉ាំស្ករកៅស៊ូមិនឲ្យម្តាយដឹង រាប់ខែឆ្នាំមកហើយ ខណៈម្តាយក្មេងស្រី ក៏ជាអ្នកលក់ចាប់ហួយ និងស្ករកៅស៊ូនោះស្រាប់ ហើយដុំស្ករកៅស៊ូ ដែលនាងលេបចូលបន្តិចម្តងៗជាច្រើនខែឆ្នាំនោះ ក៏បង្កើតបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះ ជាហេតុធ្វើឲ្យស្ទះក្រពះ-ពោះវៀនតែម្តង។ យ៉ាងណាមិញ ខណៈពេលនេះ កុមារីរូបនេះ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតបានហើយ ដោយឆ្លុះថតក្រពះ និងទីបំផុតត្រូវវះកាត់ក្រពះពោះវៀន ដល់ទៅ ២លើក ទើបយកដុំស្ករកៅស៊ូនោះបាន។
ជាសារដាស់តឿន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានណែនាំដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ គប្បីមើលថែកូនចៅតូចៗឲ្យបានល្អ ពិសេសលើការទទួលទានរបស់បុត្រធីតាខ្លួន កុំឱ្យមានបញ្ហាដូចករណីនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី