Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា នឹងតាក់តែងបន្ថែមពីក្រមសីលធម៌សារព័ត៌មានដល់អ្នកកាសែតកម្ពុជា

បានផុស

នៅ

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)​ នឹងរៀបចំវេទិការពិភាក្សាពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងតាក់តែងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិការពិភាក្សានេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ វេលាម៉ោង២ រសៀល។ កម្មវិធីពិភាក្សាស្ដីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា» ក្រៅពីធ្វើឡើងដើម្បីពង្រឹងសមត្ថភាព និងតាក់តែងក្រមសីលធម៌បន្ថែមរបស់អ្នកសារព័ត៌មាន ក៏មានគោលបំណងសំខាន់មួយទៀត គឺធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា លើកទី៣០ផងដែរ។

កម្មវិធីនេះ ក៏នឹងមានការចូលរួមចែករំលែកពីអ្នកសារព័ត៌មានជាតិ និងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំចំនួន១០រូបថែមទៀត។ ក្នុងនោះ ក៏មានការជជែកវែកញែក ពិភាក្សាផ្តល់យោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួន។ បន្ទាប់មក ក.អ.ក នឹងតាក់តែងបំពេញបន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានរបស់ ក្លិបអ្នកកាសែតកម្ពុជា។ ប៉ុន្តែ ក.អ.ក យល់ថា ចំណុចមួយចំនួនអាចនឹងមានចន្លោះប្រហោង ក.អ.ក ក៏ឆ្លៀតឱកាសនេះប្រមូលយកធាតុចូលពីសំណាក់សមាជិក និងសមាជិកាដែលបានចូលរួមកម្មវិធីមួយនេះដូចគ្នា។ វេទិកាជជែកពិភាក្សានេះ ក៏មានវត្តមានចូលរួមពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម