Connect with us

ព័ត៌មានជាតិ

តើសព្វថ្ងៃ មានមេបញ្ជាការរងកងទ័ពជើងគោក​ប៉ុន្មានរូប?

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ខណៈឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោក។ ប៉ុន្តែ ក្រោយការតែងតាំងនេះ គឺមិនមានការ​បញ្ជាក់ណា​មួយជាក់លាក់ថា មកទល់ពេលនេះមានមេបញ្ជាការរង​នៃបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ុន្មានរូបនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែយ៉ាងណា តាមការស្រាវជ្រាវរបស់សារព័ត៌មាន «កម្ពុជាថ្មី» បានរកឃើញថា ក្រៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គឺមានឧត្តមសេនីយ៍យោធាប្រមាណជាង១០រូប កំពុងបំពេញតួនាទីជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើង​គោក។ ក្នុងនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការរង និងជាមេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី ជាមេបញ្ជាការរង និងជាមេបញ្ជាការទ័ពពិសេស៩១១ ខណៈឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ជាមេបញ្ជាការរង និងជានាយសេនាធិការ។

រីឯ ឧត្តមសេនីយ៍ឯក ស្រី ឌឹក ជាមេបញ្ជាការរង និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ជាមេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្ម ខណៈឧត្តមសេនីយ៍ឯក ពៅ សុខា ជាមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងកាំ។

បន្ថែមពីលើនេះ ឧត្តមសេនីយ៍ចំនួន១០រូបផ្សេងទៀត ក៏កំពុងកាន់ជាមេបញ្ជាការរងកងទ័ពជើងគោកនេះផងដែរ រួមមាន៖ លោក អ៊ួន សារឿន លោក សរ ស៊ីនឿន លោក ប្រាក់ សុវណ្ណា លោក អ៊ុយ ហៀង ព្រមទាំងមេបញ្ជាការយោធភូមិភាគពិសេស មេបញ្ជាការយោធភូមិភាគទី១ យោធភូមិភាគទី២ យោធភូមិភាគទី៣ យោធភូមិភាគទី៤ និងមេបញ្ជាការយោធភូមិភាគទី៥៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម