Connect with us

ព័ត៌មានជាតិ

ឆក់​ទូរស័ព្ទ​បាន​​ តែ​ជា​ប់​ភ្លើង​ស្តុ​ប​​ក្រ​ហ​ម​ ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​បាន

បានផុស

នៅ

​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ពីរនាក់ បានសម្រេច​ ហើយ​ព្យា​យា​មជិះ​គេចខ្លួន​តែ​រត់​មិនរួច​ដោយ​សា​រ​ជា​ប់​ភ្លើងស្តុប​ក្រហ​មទៅមុខលែងរួច​ ក៏ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចា​ប់បាន​ភ្លាមៗ​។

ហេតុកា​រណ៍នេះ​ បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង០១ និង៣០​នាទី​រសៀល​ ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ ២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​​ចេញផ្សារទួល​ពង្រ​ទៅ​ផ្លូវ​ចោមចៅ ស្ថិតក្នុងភូមិត្រពាំង​ថ្លឹង​១ សង្កាត់ ចោមចៅ​ទី​១ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​មាន​ឈ្មោះ សៀក រ៉ូ​ស្សា អាយុ២៨​ឆ្នាំ មុខ​របរអ្នក​ដឹកជញ្ជូន​ឥ​វ៉ា​ន់​អន​ឡាញ​ ស្នាក់​នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ជន​រង​គ្រោះ​ បា​នរៀប​រាប់ឱ្យដឹងថា មុន​កើតហេតុ​ ​ពួកគេទាំងពីរនាក់ ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ផ្កាឈូក​ លា​យ​ ស ពាក់​ស្លាក​លេខ​ ភ្នំពេញ1AY-9390 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​(៣០​ម៉ែត្រ​)​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង ហើ​យ​បាន​ដាក់​ទូរសព្ទ​ម៉ាក​Samsung Galaxy S10Plus មួយ​គ្រឿង​ចូល​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ ​លុះ​មកដល់​ចំណុច​កើ​ត​ហេតុ ​ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ1IH-5842 ជិះ​មកពី​ក្រោយ​ ហើយធ្វើ​សកម្មភាព​ឆក់យក​ទូរសព្ទ​ពី​ឃ្លុប​ម៉ូតូ​បានសម្រេច​ និង​ព្យាយាម​ជិះ​រត់​គេចខ្លួន​។

ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​ដូចនេះ ក៏​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ ​និង​ដេញ​តាម​ពីក្រោយ​រហូតមកដល់​ស្តុ​ប​ទួល​ពង្រ​ ដោយសារ​ភ្លើងស្តុបលោត​ពណ៌​ក្រហម​ ស្ទះ​ចរាចរណ៍​​ផងនោះ ​ទើប​ចាប់​ជនសង្ស័យ​បានតែ​ម្តង​។

ក្រោ​យ​ចាប់បាន សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​១ ​និង​ឲ្យ​ជនរងគ្រោះ​មក​ដាក់ពាក្យ​ប​ណ្តឹង​ ដើម្បី​​ចាត់ការ​​តាម​និ​តិ​វិធី​ច្បាប់៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម