Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ចុះ​ទៅ​​​ពិនិត្យ​ផ្ទាល់ ក្រោយបែកធ្លាយមន្ត្រីច្រក​ដូង​ជម្រិត​ទារលុយពីពលករទៅថៃ

បានផុស

នៅ

ក្រោយពីចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ ប្រជាពលរដ្ឋដែលជាពលករបំរើការងារនៅប្រទេសថៃបានវិលត្រឡប់ទៅបំរើការងារវិញរៀងៗខ្លួនតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្ត​បាត់ដំបង។ ប៉ុន្តែអ្វីប្រឈមគឺមន្ត្រីនៅទីនោះ​យក​លុយ​ច្រើនក្នុងម្នាក់ៗ ដែលធ្វើឲ្យការធ្វើដំណើររបស់ពួកគាត់មានការយឺតយ៉ាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​អាខោនហ្វេសប៊ុកឈ្មោះ (ស្ងួន ភក្តី) បានថតរូបប្រជាពលរដ្ឋដែលជាពលករបង្ហោះជាសាធារណះអមដោយសំណេរ​ដែលមានខ្លឹមសារថា “សូមលោកអភិបាលខេត្តឯក​ឧត្តម សុខ លូ ជួយពិនិត្យមើលផងទាននៅស្រុកកំរៀង ច្រក​ឡែម មានការរអ៊ួរទាំពីបងប្អូនពលករដែលវិលចូលទៅប្រទេសថៃវិញ ត្រូវអស់លុយម្នាក់ 1600 បាត និង​ថ្លៃដឹកអីវ៉ាន់​ម្នាក់ 100 បាតទៀត ពួកគាត់បានដាក់សំណួរថា តើលុយទាំងនោះ​គេយកទៅណា ចូលរដ្ឋឬចូលបុគ្គល ហើយពួកគាត់សង្ឃឹមថា នឹងមានការបន្ធូរ បន្ថយរឿងយកលុយយកកាក់ពីពួកគាត់”។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ លោក សុខ លូ អភិបាលខេត្តបានសរសេរលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះចេញដំណើរតាំងពីព្រលឹមទៅពិនិត្យស្ថានភាពនៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង និងបានណែនាំបន្ថែមដល់បងប្អូនមន្ត្រីនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារឲ្យ​ខិតខំបង្កលក្ខណ:ងាយស្រួល និងពន្លឿនការបំពេញបែបបទឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករ​ឲ្យ​បានឆាប់រហ័ស ចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូន”។

ក្រោយពីមានការពន្លឿននិងធ្វើការណែនាំសម្របសម្រួលលើបញ្ហាយកកំរ៉ៃសេវាមិនប្រក្រតី​ផ្ទាល់ពី​អភិបាល​ខេត្ត​ ក្រុមពលករមានការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានជួយដោះបន្ទុកដល់ពួកគាត់កុំ​ឲ្យ​ខាតពេលនិងបង់លុយច្រើន ខណះដែលពួកគាត់ម្នាក់ៗស្ទើររកលុយសល់ក្នុងខ្លួនមិនបាន បើសិនជាបង់ថ្លៃតាមមន្ត្រីទាមទារ​បន្ថែម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម