ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា ស្នើឱ្យមុននឹងផ្សព្វផ្សាយអ្វីមួយ ត្រូវបញ្ជាក់ពីប្រភពឲ្យច្បាស់លាស់ ចៀសវាងភាន់ច្រឡំ
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ និងចែករំលែកតគ្នាជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយយករូបនាឡិកាស្ទង់ ភ្ជាប់ជាមួយខ្លឹមសារ “ខានបង់ភ្លើង ៣ខែហើយ ប៉ុន្តែអត់ឃើញគេមកផ្តាច់ភ្លើងសោះ” របស់គណនីមួយ អគ្គសនីកម្ពុជា បានបកស្រាយថា នាឡិកាស្ទង់នោះ មិនមែននៅកម្ពុជាទេ គឺនៅប្រទេសថៃ។ អគ្គសនីកម្ពុជា ក៏បានស្នើឱ្យម្ចាស់គណនី ដែលបានបង្ហោះនោះ បញ្ជាក់ពីប្រភពរូបភាពឲ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សាយបែបនេះ ជៀសវាងធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួន មានការភាន់ច្រឡំ។

ថ្មីៗនេះ មានការចែករំលែករូបភាពនាឡិកាស្ទង់មួយកន្លែង ដែលមិនមែនជាកម្មសិទ្ធិប្រើប្រាស់របស់ប្រទេសកម្ពុជា និងភ្ជាប់ជាមួយខ្លឹមសារក្នុងន័យជាការលេងសើច ហើយក៏ត្រូវបានមហាជនចែករំលែកតៗគ្នាជាច្រើន ជាហេតុធ្វើឱ្យក្រុមការងាររបស់អគ្គសនីកម្ពុជា ស្រាវជ្រាវជាបន្ទាន់លើបញ្ហានេះ។
លើសពីនេះ អគ្គសនីកម្ពុជាក៏បានចេញផ្សាយ ជាការសំណូមពរដល់គណនីខាងលើ ក៏មានមតិមួយចំនួន បានចូលរួមលេងសើច ហើយមតិខ្លះក៏សម្តែងការមិនពេញចិត្តនឹងការលេងសើចនេះផងដែរ។ គណនីមួយឈ្មោះ Tuesday Kann បានបញ្ចេញមតិថា “គិតទៅប្រជាជនខ្មែរយើងមួយចំនួន ពេលគេធ្វើការងារហើយ ក៏នៅនិយាយ ចំអកចំអន់ឲ្យគេទៀត តាមពិតគាត់ធ្វើនេះគឺត្រឹមត្រូវហើយ អត់មានខុសទេ ទោះវាជារឿងលេងសើចរបស់មហាជន តែវាទាក់ទងនឹងកាតព្វកិច្ចការងាររបស់ EDC ដែលត្រូវស្វែងរកនិងបកស្រាយឲ្យមហាជនបានដឹងគ្រប់គ្នា” ។

ដោយឡែកគណីមួយផ្សេងទៀតឈ្មោះ Diizz Pro លើកឡើងក្នុងន័យស្រដៀងគ្នាដែរថា “ពួកគាត់មិនយល់ទេថា អ្វីទៅជាកាតព្វកិច្ចការងារ! ខ្ញុំមើលមិនឃើញពីកំហុសរបស់ EDC ទេ! បើគ្រាន់តែគាត់ចេញមកស្រាយបំភ្លឺ ដើម្បីឱ្យពលរដ្ឋមួយចំនួន ដែលមានការយល់ច្រឡំ ថារឿងនេះវាកើតឡើងនៅប្រទេសរបស់យើង ឱ្យបានដឹងពីមូលពិត តែបែរក្លាយទៅជាកំហុសទៅវិញ” ។ ក្រៅពីនេះ នៅមានមតិមួយចំនួនធំទៀត សម្តែងការមិនពេញចិត្តចំពោះការលេងសើចរបស់គណនីនោះ ដែលមិនត្រឹមតែបង្កការយល់ច្រឡំ ថែមទាំងធ្វើឱ្យខាតពេលវេលាអ្នកដទៃ ដែលពួកគាត់ត្រូវបំពេកាតព្វកិច្ចជូនពលរដ្ឋ។

គួរបញ្ជាក់ថា បន្ទាប់ពីគណនីឈ្មោះ TyTy បានបង្ហោះរូបភាពនាឡិកាស្ទង់មួយកន្លែង ភ្ជាប់ជាមួយខ្លឹមសារ “ខានបង់ភ្លើង ៣ខែហើយ ប៉ុន្តែអត់ឃើញគេមកផ្តាច់ភ្លើងសោះ” និងត្រូវបានសាធារណជនចែករំលែកដល់ទៅជិត ៥ពាន់នាក់ (4.9K) បានឃើញ និងចុចLike ដល់ទៅជាងប្រមាណ ៦៦០០០នាក់ (66K) កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង១៥នាទី អគ្គសនីកម្ពុជាអះអាងថា រូបភាពនាឡិកាស្ទង់នោះ មិនមែននាឡិកាស្ទង់នៅប្រទេសកម្ពុជានោះទេ ហើយប្រព័ន្ធនាឡិកាស្ទង់ស្លាកសញ្ញា(Brand) មួយនេះ ក៏មិនមានប្រើប្រាស់នៅក្នុង ប្រទេសកម្ពុជាដែរ ដែលនោះគឺជានាឡិកាស្ទង់ប្រើប្រាស់ក្នុងប្រទេសថៃ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់