ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ជំរុញឲ្យពន្លឿនការចុះបញ្ជីដីធ្លីឱ្យបានចប់តាមផែនការ
នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានជំរុញឱ្យអភិបាលក្រុង-ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តសហការគ្នានិងជំរុញការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តឱ្យបានចប់តាមផែនការ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គ្រចិត្ត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តកណ្ដាលនាព្រឹកមិញ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះអាចធានាបានកម្មសិទ្ធិករស្រប់ច្បាប់លើដី ដោយការផ្ដល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ព្រមទាំងចូលរួមកាត់បន្ថយ និងលុបបំបាត់នូវវិវាទដីធ្លី ជាក់ស្ដែងជម្លោះព្រំប្រទល់ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង។
មិនតែប៉ុណ្ណោះ វាជាវត្ថុតាងស្របច្បាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដីនិងអ្នកដែលត្រូវបន្តវេន ក៏ដូចជាបង្កើតទីផ្សារដីប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ដែលជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះលោកអភិបាលខេត្តបានណែនាំដល់អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្ដល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគដើម្បីបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូល។
លើសពីនេះទៀត ត្រូវបន្តអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណនេយ្យភាព។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាលបានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តបានបញ្ចប់ពីរក្រុងស្រុក មាននៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ហើយបានកំពុងបន្តអនុវត្តនៅស្រុកល្វាឯម ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្ដាល ស្រុកកោះធំ ស្រុកពញាឮ ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកលើកដែកបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ