ព័ត៌មានជាតិ
Facebook ផ្លូវការសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវជនអនាមិក Hack យកទៅគ្រប់គ្រង
ភ្នំពេញ ៖ Facebook ផ្លូវការរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង និងបានប្ដូរឈ្មោះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

នាយកខុទ្ទកាល័យសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឲ្យដឹងថា “Facebook Page ផ្លូវការរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក (Hack) លួចយកទៅគ្រប់គ្រង ដែលខណៈពេលនេះក្រុមការងារជំនាញកំពុងធ្វើការតាមបច្ចេកទេស ដើម្បីយកមកគ្រប់គ្រងវិញ”។
លោកបន្តថា ចាប់ពីពេលនេះរាល់ការបង្ហោះសារផ្សេងៗ គឺជាសាររបស់ជនអនាមិក មិនមែនជាក្រុមការងារ ឬអ្នកគ្រប់គ្រងផេកនោះទេ។ លោកក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះផងដែរ។
សូមជម្រាបថា បន្ទាប់ពីលួចយកទៅគ្រប់គ្រងហើយនោះ ចោរបច្ចេកវិទ្យា បានធ្វើការផ្លាស់ប្ដូរឈ្មោះផេករបស់សម្ដេចកិត្តិសង្គហ ម៉ែន សំអន ផងដែរ ដោយផេកដើមឈ្មោះ «MEN SAM AN CAMBODIAN DEPUTY PRIMINISTER» ត្រូវបានប្ដូរទៅជា «MEN SAM»៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង