Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កែប​ ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ព​ន្លឿ​ន​ការដ្ឋាន​អ៊ុត​កៅស៊ូ AC ផ្លូវ​លេខ​៣៣​អា នៅ​សង្កាត់​ព្រៃធំ ក្រុងកែប

បានផុស

នៅ

កែប ៖ នៅ​ថ្ងៃ​ទី​១៩ ខែមេសា​ ឆ្នាំ​២០២៣​នេះ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បានស្នើ​ដល់​អ្នកពាក់ព័ន្ធ​ជុំវិញ​ម្ចាស់​គម្រោង​ធ្វើយ៉ាងណា​ត្រូវមាន​ការ​ជួសជុល​ឲ្យ​បាន​កាន់តែ​ល្អ​ហើយ​ឱ្យបាន​កាន់តែ​ឆាប់​ម្យ៉ាងវិញទៀត​កាន់តែ​ល្អ​ហើយ​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​ដែល​ត្រូវ​ជួសជុល​នេះ​ប្រើប្រាស់​ឲ្យ​មានគុណ​ភាព​ហើយ​និង​ធានាបាន​គុណភាព​ល្អ​នៅក្នុង​ការធ្វើ​ចរាចរណ៍​ឲ្យ​បាន​គ្រប់​រូបភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះដែរ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ដឹកនាំ​មន្ត្រីរាជការ និង​ជួរ​ថ្នាក់ដឹកនាំ កងកម្លាំង​ប្រដាប់​អា​អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ជំរុញ​ព​ន្លឿ​ន​ការដ្ឋាន​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ AC លើ​កំណត់​ផ្លូវ​លេខ​៣៣​អា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាងមុខនេះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​ឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​ផ្តល់​អាទិភាព​ជូន​ខេត្ត​កែប​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រោម​ការដឹកនាំ និង​ស្នើសុំ​របស់លោក​ជា​អភិបាលខេត្ត​កែប តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា ដោយ​ចាក់​អ៊ុត​កៅស៊ូ AC ប្រវែង​៣,៤០០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ទំហំ​៤០,៩០៤​ម៉ែត្រក្រឡា កម្រាស់​៥០​មី​លី​ម៉ែត្រ គូស​គំនូស​ចរាចរណ៍​៧,៣០១​ម៉ែត្រក្រឡា ស្ថិតក្នុង​ក្រុងកែប ខេត្ត​កែប។

ទន្ទឹម​ជាមួយគ្នានេះ លោក​សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប​ក៏បាន​លើកទឹកចិត្ត​ផ្ដល់​សម្ភារៈ​មួយចំនួន​ដល់​ក្រុមការងារ​ដែល​បាននិងកំពុង​ជួសជុល​ផ្លូវ​ខាងលើនេះ​ផងដែរ​។

ដោយឡែក​ចុងក្រោយ​នេះ អភិបាលខេត្ត​ក៏​មាន​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​នេះ​បាន​សម្រេចបាន ៨០% នៅលើ​ផ្លូវ​នៃ​គម្រោង​ខាងលើនេះ​ឃើញ​បានល្អ​ហើយ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម