ព័ត៌មានជាតិ
ស្រែប្រាំងឆ្នាំនេះ ទទួលបានទិន្នន័យផលល្អ ថែមទាំងមានតម្លៃខ្ពស់ជាងឆ្នាំមុនៗ
កំពង់ឆ្នាំង ៖ ប្រជាកសិកររស់នៅក្នុងស្រុកកំពង់លែងប្រកបមុខរបរធ្វើស្រែប្រាំងកំពុងមមាញឹកក្នុងការប្រមូលផលស្រូវប្រាំងមានទឹកចិត្តសប្បាយរីករាយ ដោយសារតែផលស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ និងតម្លៃស្រូវឆ្នាំនេះលក់បានថ្លៃជាងឆ្នាំមុនៗ។
បុរសជាកសិករឈ្មោះ ផង់ មាន អាយុ ៤៣ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំ ពារ ស្រុកកំពង់លែងនៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០ ២៣នេះ ខណៈដែលគាត់កំពុងប្រមូលផលស្រូវប្រាំងនៅក្នុងស្រែបានឲ្យដឹងថា គ្រួសាររបស់គាត់មានស្រែផ្ទាល់ខ្លួនចំនួន៣ហិកតា បានធ្វើស្រែប្រាំងជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែឆ្នាំនេះគ្រួសារគាត់បានសាកល្បងធ្វើស្រែឱ្យច្រើនជាងឆ្នាំមុនៗដោយបានសម្រេចចិត្តជួលស្រែគេចំនួន៣០ហិកតាបន្ថែមទៀត ដោយក្នុង១ហិកតាចំណាយថ្លៃ ឈ្នួល៥០ម៉ឺនរៀល និងបានខ្ចីប្រាក់ពីធនាគារឯកជនយកមកធ្វើដើមទុនសម្រាប់ការចំណាយផ្សេងៗ ដូចជាចំណាយទៅ លើថ្លៃជួលស្រែ, ថ្លៃជី, ថ្លៃប្រេង, ថ្លៃម៉ាស៊ីន បូមទឹក, ថ្លៃពូជ ស្រូវ, នៅពេលប្រមូលផលក៏ត្រូវចំ ណាយទៅលើម៉ាស៊ីនច្រូត, ចំណាយទៅលើឈ្នួលច្រូតស្រូវ។ល។ សរុបការចំណាយក្នុង១ហិកតាត្រូវចំណាយអស់ជាង ២លានរៀល។
លោកបានបន្តឲ្យដឹងទៀតថា ចំពោះផលស្រូវដែលបានមកវិញគឺក្នុងមួយហិកតាស្រែខ្លះបានផលពី៦តោនទៅ៧ តោន បើតម្លៃស្រូវដូចឆ្នាំមុនៗទូទាត់ពីការចំណាយផ្សេងៗសល់ក្នុង១ហិកតា ពី២០ទៅ ២៥ម៉ឺនរៀលដែរ ព្រោះរាល់ឆ្នាំស្រូវមានតម្លៃត្រឹមតែមួយគីឡូក្រាមពី ៨០០ទៅ៨៥០រៀលតែប៉ុណ្ណោះ។ តែឆ្នាំនេះគាត់មានសំណាងណាស់ដោយសារតែជួលស្រែគេធ្វើច្រើន ហើយស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ និងមានតម្លៃខ្ពស់ដោយក្នុងមួយគីឡូក្រាមមានតម្លៃ១.១០០ រៀលដូច្នេះក្នុងមួយហិកតាសល់ពីថ្លៃចំណាយផ្សេងៗអស់ទៅ គាត់អាចនៅសល់បានពាក់កណ្ដាលដើមឯណោះ គឺស្មើនឹង១លានរៀលចំណេញក្នុង១ហិកតា ដែលអាចផ្គត់ផ្គង់ដល់ក្រុមគ្រួសារបានធូរធារនិងអាចឲ្យកូនចៅបានរៀនសូត្របន្តទៅថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់។
ក្នុងនាមគាត់ជាប្រជាកសិករក៏ដូច ជាប្រជាកសិករដទៃទៀតនៅក្នុងខេត្តកំពង់ឆ្នាំងមានចិត្តសប្បាយ រីករាយខ្លាំងណាស់និងមានកម្លាំង ចិត្តក្នុងការប្រកបមុខរបរធ្វើស្រូវនេះនៅឆ្នាំក្រោយៗជាបន្តទៀត។ ពួកគាត់ក៏សូមគោរពថ្លែងអំណរគុណ និងដឹងគុណ ដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់កែទម្រង់ផ្នែកកសិកម្មជូនប្រជាកសិករឱ្យផលដំណាំកសិកម្មមានតម្លៃខ្ពស់គួរជាទេមោទនៈ ដែលធ្វើឲ្យប្រជាកសិករមានទឹក ចិត្តក្នុងការបែរមកចាប់យកមុខរបរផ្នែកកសិកម្មឡើងវិញផងដែរ។
ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៩ ខែមេសានេះបានឱ្យដឹងផងដែរថា ជាការពិតណាស់តម្លៃស្រូវឆ្នាំនេះគឺមានតម្លៃខ្ពស់តាំងពីដើមរដូវមកម្ល៉េះ តម្លៃនេះឈ្មួញបានប្រមូលទិញនៅគ្រប់ទីកន្លែងទូទាំងខេត្តកំពង់ឆ្នាំងដែលនេះគឺជាការខិតខំយកចិត្តទុក ដាក់គិតគូរជូនកសិកររបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងក៏ជាការយកចិត្តទុកដាក់កែទម្រង់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីផងដែរ ទើបប្រជាកសិករយើងមានក្តីសង្ឃឹមឡើងវិញលើមុខរបរធ្វើស្រែចំការ៕
ដោយ ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង