Connect with us

ព័ត៌មានជាតិ

លោក ស៊ុយ សែម និងលោក កែវ រតនៈ ត្រូវបានប្រកាសជាបេក្ខជនឈរឈ្មោះមណ្ឌលពោធិ៍សាត់

បានផុស

នៅ

លោក ស៊ុយ សែម ដែលកំពុងកាន់ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលពោធិ៍សាត់ ខណៈអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ឈរនៅលេខរៀងទី២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតមណ្ឌលខេត្តពោធិ៍សាត់ចំនួន៨រូប ក្នុងនោះ បេក្ខជនពេញសិទ្ធិ៤រូប និងបេក្ខជនបម្រុង៤រូប។ បេក្ខជនពេញសិទ្ធិទាំង៤រូបនេះ រួមមាន ទី១) លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទី២) លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ទី៣) លោក ទី ថានី ដែលជាសមាជិករដ្ឋសភាក្នុងនីតិកាលទី៦ និងទី៤) លោក កែវ វីរៈ ដែលកំពុងកាន់ជាអគ្គនាយករងអគ្គិសនីកម្ពុជា។

ដោយឡែក លោក រូហ្វី អូស្មាន លោក សារី កោសល្យ និងលោកស្រី ឯម ប៉ុណ្ណា ដែលជាសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ក្នុងពេលបច្ចប្បន្ន គឺត្រូវបានតែងតាំងជាបេក្ខជនបម្រុងលេខរៀងទី១ ទី២ ទី៣ ខណៈលោក ចេង ឡៃ បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់ ឈរជាបេក្ខជនបម្រុងលេខរៀងក្រោមគេ។

លោក ស៊ុយ សែម ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ក្រុមការងារគណបក្សបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ត្រូវអនុវត្តតាមប្រតិទិនរបស់ គ.ជ.ប ដែលបានកំណត់ក្នុងចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ជាមួយគ្នានេះ លោក ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ត្រៀមរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យស្របតាមស្ថានភាពជាក់ស្តែងរបស់ភូមិសាស្ត្រមូលដ្ឋាននីមួយៗ ខណៈយុទ្ធនាការឃោសនាបោះឆ្នោត គឺមានតែ២១ថ្ងៃប៉ុណ្ណោះ ដូច្នេះបេក្ខជនត្រូវធ្វើសកម្មភាពព្រមៗគ្នានៅគ្រប់មូលដ្ឋាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៥ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម