ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ប្រជាជននៅលើពិភពលោក នឹងទទួលបានប្រយោជន៍ច្រើន បើប្រទេសនានាផ្ទេរប្រាក់ផលិតអាវុធ ៥០ភាគរយ ទៅផលិតថ្នាំពេទ្យវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ប្រជាជននៅលើពិភពលោក នឹងទទួលបានផលប្រយោជន៍ច្រើន ប្រិសនបើបណ្ដាប្រទេសនានាផ្ទេរប្រាក់ប្រមាណជា ៥០ភាគរយដែលត្រូវផលិតអាវុធ មកផលិត ចែកចាយថ្នាំពេទ្យ ដែលមានតម្លៃថោកសមរម្យវិញនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែមេសានេះថា ប្រសិនបើបណ្ដាប្រទេសនានានៅលើពិភពលោក យកប្រាក់ដែលសម្រាប់ផលិតអាវុធ ផ្ទេរទៅជាផលិតថ្នាំពេទ្យវិញ នឹងធ្វើឲ្យតម្លៃថ្នាំពេទ្យ មានការធ្លាក់ចុះ។ ប៉ុន្តែមិនដូច្នេះឡើយ ពោលគឺបណ្ដាប្រទេសនានា បាននិងកំពុងប្រណាំងប្រជែងគ្នា បង្កើនចំនួនកងទ័ព និងបង្កើនចំនួនសព្វាវុធ ទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «នៅលើពិភពលោក បើសិនជាយកអាលុយទាំងឡាយ ដែលសម្រាប់ប្រើប្រាស់លើអាវុធ ផ្ទេរមកទៅជាផលិតថ្នាំពេទ្យ លក់ចែកចាយការពារសុខភាពប្រជាពលរដ្ឋ ខ្ញុំមិនដឹងថា នៅលើពិភពលោកតម្លៃឱសថនឹងធ្លាក់ចុះ ប៉ុនឥឡូវនាំគ្នា ប្រទេសមួយៗ គឺថា គិតតែរត់ប្រណាំងគ្នារឿង បង្កើនកម្លាំងទាហាន បង្កើនសព្វាវុធ សម្រាប់កំទេចគ្នាទៅវិញទៅមក ចាយលុយអស់ច្រើនណាស់»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើផ្ទេរបា្រក់ពីការផលិតអាវុធប្រមាណជា ៥០ភាគរយ មកផលិតជាថ្នាំពេទ្យវិញ ហើយលក់ចែកចាយនូវតម្លៃចុះប្រមាណជា ៥០ភាគវិញនោះ គឺប្រជាជននៅទូទាំងពិភពលោក នឹងទទួលបានផលប្រយោជន៍ច្រើន។ ប៉ុន្តែបណ្ដាប្រទេសនានា មិនបានគិតដូច្នេះឡើយ ដោយពួកគេគិតតែពីរឿងប្រណាំងប្រជែងគ្នារឿងសព្វាវុធ និងធ្វើសង្រ្គាមដាក់គ្នា។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់អ្នកចំណេញពិតប្រាកដក្នុងបញ្ហាសង្គ្រាមនោះ គឺជាអ្នកផលិតអាវុធ ហើយអាវុធនេះបានបំផ្លាញជីវិតមនុស្សយ៉ាងច្រើន នៅលើពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?