Connect with us

ព័ត៌មានជាតិ

BAY OF LIGHTS ប្រកាសនូវកិច្ចព្រមព្រៀងសំខាន់ៗជាមួយក្រុមហ៊ុន ម៉ាសវើក ឯ.ក សម្រាប់ការសហការវិនិយោគនៅទីលានវាយកូនហ្គោល GREG NORMAN និងជាមួយក្រុមហ៊ុន SAILING CLUB LEISURE GROUP វៀតណាម

បានផុស

នៅ

នាពេលថ្មីៗនេះ គម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក និងធំបំផុតមួយរបស់កម្ពុជា បានធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ អំពីការទទួលបានជោគជ័យក្នុងការចុះនូវកិច្ចព្រមព្រៀងសហការរវាងក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (ដែលជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នៃគម្រោង Bay of Lights) និងក្រុមហ៊ុន ម៉ាសវើក ឯ.ក (ឬហៅថា “Masswork”) ក្នុងការវិនិយោគសាងសង់ទីលានវាយកូនហ្គោល Greg Norman Signature នៅ Bay of Lights ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sailing Club Leisure Group (ឬហៅថា “SCLG”) ដើម្បីធ្វើការសាងសង់គម្រោងកម្សាន្តចំនួនពីររបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

គម្រោង Bay of Lights គឺជាគម្រោងផ្តួចផ្តើមដ៏សំខាន់មួយសម្រាប់លំហូរឧស្សាហកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការវិនិយោគទីលានវាយកូនហ្គោលលំដាប់ពិភពលោកនេះនឹងជួយពង្រឹងបន្ថែមនូវការទាក់ទាញចំពោះឥស្សរជនធុរកិច្ចសំខាន់ៗក្នុងតំបន់។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងដ៏សំខាន់ជាមួយ Masswork នេះ នឹងបង្កើតឱ្យមានការលេចឡើងនូវទីលានវាយកូនហ្គោលដែលមានរន្ធទីចំនួន ១៩រន្ធ ដែលរួមជាមួយនឹងកន្លែងលេងអនុវត្តដែលបំពាក់នូវគ្រឿងបរិក្ខាទំនើបបំផុត រួមទាំងមានកន្លែងបើកបរ និងទីលានលេងខ្លីៗផងដែរ (ទីលានវាយកូនហ្គោល) ដែលទាំងអស់នេះនឹងត្រូវបានសាងសង់ក្នុងកម្រិតស្តង់ដារខ្ពស់បំផុត ដោយប្រើនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងប្រកបដោយនិរន្តរភាព។

លោក Ian Tan អ្នកនាំពាក្យរបស់ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយជំរុញបន្ថែមនូវវិសាលភាពវិស័យទេសចរណ៍ក្នុងតំបន់ និងជួយបំពេញដល់តម្រូវការរបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ ហើយការសាងសង់ទីលានវាយកូនហ្គោល Greg Norman Signature និងគ្រឿងបរិក្ខារនានានឹងត្រូវបានរំពឹងថានឹងចាប់ផ្តើមនាដើមត្រីមាសទី ២ នៃឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។ ខណៈដែល Sailing Club Beach Club និង Sailing Club Resort ជាផ្នែកមួយនៃគម្រោងរបស់ ខានូភី សែន ឌីវេឡុបម៉ិន ក្នុងការប្រែក្រុងព្រះសីហនុឱ្យទៅជាតំបន់លំហែកម្សាន្តលំដាប់ថ្នាក់ពិភពលោក លោក Ian បានរំលឹកជាថ្មីថា ជំនាញរបស់ SCLG នឹងនាំមកនូវភាពទំនើបកម្រិតថ្មីលំបាប់ថ្នាក់អន្តរជាតិមកកាន់តំបន់លំហែរកម្សាន្តនៃក្រុងព្រះសីហនុ។

លោកបានបន្ថែមថា «បេសកកម្មរបស់យើងគឺការផ្តល់ជូននូវបរិយាកាសដ៏រស់រវើកនៃភាពសប្បាយរីករាយ និងក្តីរំភើបសម្រាប់ភ្ញៀវទេសចរ ប្រជាជនក្នុងស្រុក និងអ្នកប្រកបអាជីវកម្ម ។ សហការរួមគ្នា យើងចង់ផ្តល់នូវសេវាកម្មប្រសើរជាងមុន បូករួមតម្លៃ និងការចូលទៅកាន់កន្លែងទាក់ទាញដ៏ពិសេសមិនធ្លាប់មានពីមុនមក ។ Bay of Lights នឹងជាកន្លែងមួយដែលអាចឱ្យយើងរួមបញ្ចូលគ្នានូវទិដ្ឋភាពផ្សេងៗនៃវិស័យទេសចរណ៍។»
ទាំងកិច្ចព្រមព្រៀងជាមួយ ម៉ាសវើក និង SCLG គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ ខានូភី សែន ឌីវេឡុបម៉ិន និងក្រុងព្រះសីហនុ។ បើកដំណើរការនៅឆ្នាំ ២០១៩ Bay of Lights មានសង្ឃឹមក្នុងការផ្តល់ការងាររាប់ពាន់ និង កំណើនសេដ្ឋកិច្ចដល់ព្រះរាជាណាចក្រកម្ពុជា។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រដ៏គួរឱ្យកត់សម្គាល់មួយដែលមានគោលបំណងធ្វើឱ្យទេសភាពក្រុងព្រះសីហនុមានភាពរស់រវើកឡើងវិញ ដើម្បីក្លាយជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
គម្រោង Bay of Lights លាតសន្ធឹងលើផ្ទៃដី 934 ហិចតា ហើយវាត្រូវបានគេរំពឹងទុកថានឹងផ្លាស់ប្តូរមុខមាត់របស់ក្រុងព្រះសីហនុ ដោយដាក់ចេញនូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗ អគារលំនៅដ្ឋានប្រណីត កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្តលំដាប់កំពូល។ ការអភិវឌ្ឍន៍នេះផ្តោតលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ ដែលជាកន្លែងទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីបញ្ចូលសម្រស់ធម្មជាតិនៃតំបន់នេះ និងដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។

ខានូភី សែន ឌីវេឡុបម៉ិនបង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅដែលរីកចម្រើន និងបរិយាកាសការងារ ដែលលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។

ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឱ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗនិងធានាបាននូវភាពរុងរឿងយូរអង្វែង។ ជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន បានចាប់ផ្តើមការអភិវឌ្ឍន៍ផែនការមេសម្រាប់ទីក្រុងរាម ដែលមានឈ្មោះថា Bay of Lights។ Bay of Lights គឺជាគោលដៅលំហែរកាយ និងធុរកិច្ចលំដាប់ពិភពលោកក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលស្ថិតនៅលើផ្ទៃដី ៩៣៤ ហិចតា នៅជ្រុងខាងត្បូងនៃក្រុងព្រះសីហនុ ចម្ងាយប្រមាណ ២៣៥ គីឡូម៉ែត្រ ភាគនិរតីនៃរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម