ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំដាក់ផែនការប្រកួតប្រជែងគ្មានសំរាមតាមផ្លូវជាតិ
ខេត្តត្បូងឃ្មុំបានដាក់ផែនការលើកកម្ពស់ការងារបរិស្ថាន ដោយលើកទឹកចិត្តឲ្យឃុំសង្កាត់មានភូមិសាស្រ្តជាប់តាមបណ្តោយផ្លូវជាតិឆ្លងកាត់ប្រកួតប្រជែងគ្នាសម្អាតបរិស្ថាន។

លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ជុំវិញការងារបរិស្ថាន រដ្ឋបាលខេត្តបានធ្វើការងារយ៉ាងច្រើន។ រដ្ឋបាលខេត្តបានលើកវិធានការ ធ្វើម៉េចឲ្យតាមដងផ្លូវជាតិឆ្លងកាត់ខេត្ត មានបរិស្ថានស្អាតគ្មានសម្រាម ដោយលើកទឹកចិត្តដល់បណ្តាឃុំសង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់ប្រកួតប្រជែងគ្នា។
លោកបន្តថា ឃុំសង្កាត់ដែលពាក់ព័ន្ធត្រូវរៀបចំក្រុមការងារ បើឃុំសង្កាត់ណាគ្រប់គ្រងសម្រាមសំណល់រឹងសំណល់រាវបានល្អបានលេខ ១ ទទួលបានរង្វាន់ ៥ លានរៀល លេខ ២ ទទួលបាន ៤ លានរៀល និងលេខ ៣ ទទួលបាន ៣ លានរៀល។
លោកបន្តថា ការដាក់វិធានការនេះដើម្បីចូលរួមថែរក្សាអនាម័យតាមដងផ្លូវ មានបរិស្ថានស្អាតគ្មានសម្រាមជាមុខមាត់របស់ខេត្តផងដែរ។
នៅខេត្តត្បូងឃ្មុំមានផ្លូវជាតិឆ្លងកាត់ជាច្រើនខ្សែដូចជា ផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ ១១ ផ្លូវជាតិលេខ ៧៣ ផ្លូវជាតិលេខ ៧២ និងផ្លូវជាតិលេខ ៧១ សេ។
បើតាមលោក ជាម ច័ន្ទសោភ័ណ ផ្លូវជាតិលេខ ៧១ សេ កំពុងស្ថាបនាសម្រេចបានជាង ៧០ ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២៤។ ដោយឡែកមន្ទីរអភិវឌ្ឍជនបទ ដាក់ផែនការបន្តស្ថាបនាផ្លូវកៅស៊ូប្រវែង ២០៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣២ គីឡូម៉ែត្រ ខណៈផ្លូវដែលស្ថិតនៅក្រោមមន្ទីរសាធារណខេត្តមានប្រវែងជាង ២២៩ គីឡូម៉ែត្រ៕

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?