ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាមានតម្លៃបំផុត ព្រោះបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ខ្វះមិនបាន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ព្រះពុទ្ធសាសនាមានតម្លៃបំផុត ព្រោះបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិខ្វះមិនបាន ពិសេសព្រះសាសនាជាសាសនារបស់រដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនៅក្នុងវត្តស្វាយទាប ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចក៏បានមានប្រសាសន៍ថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំ កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខដុមនីយកម្មសាសនា បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ តាមរយៈការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ។ ជាពិសេស ត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណចំពោះ ព្រះធម្មជោត្តោ ម៉ៅ ង៉ែត ព្រះចៅអធិការវត្តស្វាយទាប អតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដែលបានរួមសាមគ្គីគ្នាដោយបានចលនាកៀរគរថវិកាមកកសាងព្រះវិហារ បង្កាន់ដៃជុំវិញសាលាធម្មសភា សាលាទទួលភ្ញៀវ កុដិ ខ្លោងទ្វារ ជីកស្រះទឹក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ដែលបានសម្រេចបានជាស្ថាពរ ដែលបានរៀបចំពិធីបុណ្យឆ្លង និងវេរប្រគេនព្រះសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សានូវសមិទ្ធផលដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនា ជាពិសេសអនុវត្តវិធានការ ៣ ការពារ ៣ កុំ ឲ្យបានទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា