ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម មិនអាចអ្នកណារំលោភអ្នកណាបានសូម្បីមួយមីល្លីម៉ែត្រ
ខេត្តត្បូងឃ្មុំដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមប្រវែងជាង ១០០ គីឡូម៉ែត្រ បានបញ្ចប់ការបោះបង្គោលព្រំដែន ដែលធានាបានកិច្ចការពារបូរណភាពទឹកដីបានទាំងស្រុង។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំបានចប់សព្វគ្រប់។

លោកលើកឡើងថា «ក្នុងប្រវែងព្រំដែន ១៤៣ គីឡូម៉ែត្រជាមួយប្រទេសវៀតណាម ខេត្តត្បូងឃ្មុំបានបោះចប់សព្វគ្រប់។ មានន័យថា យើងមានព្រំប្រទល់ពិតប្រាកដជាមួយប្រទេសវៀតណាម។ វៀតណាមមិនអាចមករំលោភទឹកដីយើងបានសូម្បីមួយមីល្លីម៉ែត្រ ហើយយើងក៏មិនអាចទៅរំលោភទឹកដីវៀតណាមមួយមីល្លីម៉ែត្រនោះដែរ»។
លោកបន្តថា «ចឹងទេបងប្អូនកុំបារម្ភអី ពេលយើងមានខ្សែព្រំដែនពិតប្រាកដ មិនអាចឲ្យគេមកយកទឹកដីទទេៗនោះទេ។ គេយកយ៉ាងម៉េចបើយើងមានព្រំប្រទល់កំណត់ច្បាស់លាស់ហើយហ្នឹង»។

ខេត្តត្បូងឃ្មុំស្ថិតនៅទិសបូព៌ាមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមប្រវែង ១៤៣ គីឡូម៉ែត្រ។ ខេត្តមានច្រកទ្វារព្រំដែនចំនួន ៧ សម្រាប់ទំនាក់ទំនងនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាមក្នុងនោះមានច្រកទ្វារអន្តរជាតិចំនួន ០១ ទ្វេភាគីចំនួន ០២ និងតំបន់ចំនួន ០៤។
បើតាមរបាយការណ៍របស់រដ្ឋបាល ខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋសរុបចំនួន ៨៧៤,៩៥៣ នាក់ស្មើ ១៩៩,១១៣គ្រួសារក្នុងនោះបងប្អូនខ្មែរឥស្លាមមានចំនួន ១១២,៦៥៧ នាក់ ស្មើ ២៧,១៩៩គ្រួសារ។ ខេត្តមានផ្ទៃដីសរុប ៥,២៥០.៥១ គីឡូម៉ែត្រក្រឡា មាន ៦២ ឃុំ ០២សង្កាត់ និង ៨៧៥ភូមិ។
ពលរដ្ឋប្រកបមុខរបរកសិកម្មមានចំនួន ៨៥% ពាណិជ្ជកម្ម ១៤% និងផ្សេងៗ ១% ខណៈចំណូលមនុស្សម្នាក់ៗប្រមាណ ១,៤៥២ដុល្លារ៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល