Connect with us

ព័ត៌មានជាតិ

អតីតមេទ័ពជើងគោក លោក មាស សុភា ឈរជាបេក្ខជនពេញសិទ្ធិនៅខេត្តព្រះវិហារ

បានផុស

នៅ

សប្ដាហ៍ក្រោយនេះ ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចូលមកដល់ ខណៈដែលគណបក្សប្រជាជន បានត្រៀមរួចជាស្រេចសម្រាប់បញ្ជីបេក្ខជនឈរឈ្មោះនៅទូទាំង២៥ រាជធា​នី-ខេត្ត។ ក្នុងនោះ មណ្ឌលខេត្តព្រះវិហារ ដែលមានតែ១អាសនៈ បានតែងតាំងលោក មាស សុភា ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិក្នុងការបោះឆ្នោតខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភា បច្ចុប្បន្នកំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ បន្ថែមពីនេះ លោក មាស សុភា គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សផង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលផងចុះមូលដ្ឋានខេត្តព្រះវិហារ។   

បើតាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែលមានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានសម្រេចតែងតាំងបេក្ខជនបម្រុងចំនួន៦រូប រួមមាន៖ ១.លោក សំ លាងទ្រី ២.លោក មួង ឃីម ៣.លោក ឃឿង ណាត ៤.លោកស្រី ខូយ ប៊ុនថាន ៥.លោក ខៀវ សម្បត្តិ និង៦.លោកស្រី អ៊ាង ម៉ូនីកា។

ដោយឡែក លោក សួស យ៉ារ៉ា ដែលជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ក្នុងនីតិកាលទី៦ (ឆ្នាំ២០១៨-២០២៣) គឺត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្លាស់ប្ដូរ និងតែងតាំងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ ជំនួសវិញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម