Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ជាង​៥​ពាន់​នាក់ ​ត្រូវ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប​ញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

បានផុស

នៅ

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨​ ខែ​មករា ​ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បា​ន​បញ្ជូន​ពលករ​ខ្មែរ​មកពី​ថៃ​ជាង​៥​ពាន់​នាក់ ​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​ និង​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​១៩​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី សារី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ​ពលករ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​ និង​បាន​ធ្វើ​តេស្ត​លើក​ទី​១​និង​ទី​២​ ដោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​រួចមក​។ ​លោក​បាន​បន្តថា​ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២១​ រដ្ឋ​បាន​ខេត្ត​បាន​ចេញ​លិខិតបញ្ជាក់​សុខភាព​ថា​ មិន​មាន​ជំងឺ​កូ​វីដ​១៩​ដល់​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​៥៣៦៧​នាក់​ក្នុង​នោះ​ស្រី​២២៩២​នាក់​ ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ។ ​លោក​បាន​បន្ត​ទៀត​ថា ​ការ​ចេញ​លិខិត​បញ្ជា​ក់​សុខ​ភាព​នេះ ​គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ ដែល​ទទួល​ពលករ​បន្ត​ងាយស្រួល ​ក្នុង​ការ​ចាត់ចែង​និង​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ សំដៅ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​។

​ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា ​រហូត​មកដល់​ល្ងាច​ថ្ងៃ​ទី​១៨​ ខែ​មករា ​ឆ្នាំ​២០២១​នេះ​ មាន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័​កទាំង​១៧​កន្លែង​ សរុប​ចំនួន​៣៩៨៥​នាក់​ ក្នុង​នោះ​ស្រី​១៧៧០​នាក់​។​

យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៩​ ខែ​មករា ឆ្នាំ​២០២១​នេះ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៤៤១​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​៧០​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៦៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៥៥​នាក់​ ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​ ខេត្ត​បន្ទាយមានជ័យ​មាន​៣៤​នាក់ មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​១​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​២​នាក់ ខេត្តបាត់ដំបង​ចំនួន​១១​នាក់​ និង​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់សិន​ចំនួន​៧​នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្រសួងសុខាភិបាល​​ប្រកាសរក​​ឃើញ​ករណីឆ្លង​កូវីដ១៩​ចំនួន ២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម