ព័ត៌មានជាតិ
ក្រសួងអប់រំ សហការជាមួយប្រទេស៣ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) សហការជាមួយប្រទេសចំនួន៣ ដើម្បីផ្តល់អាហារូបករណ៍ដល់កម្ពុជា ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅនៅប្រទេស ប្រ៊ុយណេ ចិន និងម៉ាឡេស៊ី។

+អាហារូបករណ៍ទៅប្រទេសចិន
សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហាររូបករណ៍ជាច្រើនកន្លែងដល់មន្ដ្រីរាជការកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សានៅប្រទេសចិន សម្រាប់ឆ្នាំ២០២៣ ក្រោមកម្មវិធីអាហារូបករណ៍ “MOFCOM”។
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺមានរយៈពេល (១-៣ឆ្នាំ) ថ្នាក់បណ្ឌិតមានរយៈពេល (៣ឆ្នាំ)។ ក្នុងថ្នាក់ទាំង២នេះ គឺមានទៅតាមមុខជំនាញជាច្រើន។ អត្ថប្រយោជន៍ដែលអ្នកសិក្សាទទួលបានមានដូចជា ការរ៉ាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរពីកម្ពុជា-ចិន និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ចំពោះបុគ្គលិកអប់រំណាដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ អាចចូលមើលព័ត៌មានលម្អិតតាមរយៈដំណភ្ជាប់ (https://www.china-aibo.cn/en/info/1005/1396.htm)។ បេក្ខជន អាចផ្ញើឯកសារដែលបានបំពេញរួច ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
+អាហារូបករណ៍ទៅប្រទេសប្រ៊ុយណេ
រដ្ឋាភិបាលប្រទេសប្រ៊ុយណេ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសកលវិទ្យាល័យប្រ៊ុយណេដារូសាឡាម នៃប្រទេសប្រ៊ុយណេ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់និស្សិតកម្ពុជា។ អាហារូបករណ៍នេះ គឺផ្តល់ជូនលើមុខជំនាញ Public Policy and Management (MPPM) ដែលមានកម្មវិធីសិក្សា១២ខែ។ ក្មុងនោះ ១ឆមាស គឺសិក្សានៅសាកលវិទ្យាល័យBrunei Darussalam (UBD) នៃប្រទេសប្រ៊ុយណេ ហើយ១ឆមាសទៀត សិក្សានៅសាកលវិទ្យាល័យណាមួយនៅសហរដ្ឋអាមេរិក។
ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចបំពេញបែបបទ ដោយភ្ជាប់ជាមួយឯកសារនានាតាមរយៈគេហទំព័រ៖ https://apply.ubd.edu.bn/orbeon/uis-welcome/ ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ក្រៅពីសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ដែលសហការជាមួយប្រទេសម៉ាឡេស៊ី បានផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញ “ការគ្រប់គ្រងគោលនយោបាយសាធារណៈ” នៅសាកលវិទ្យាល័យសាន់វ៉េ ប្រទេសម៉ាឡេស៊ី ដែលមានរយៈពេលសិក្សា២ឆ្នាំ តាមរយៈការសិក្សាពីចម្ងាយ។
អត្ថប្រយោជន៍ទទួលបានមានដូចជា ថ្លៃកម្មវិធីសិក្សា និងទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យសាន់វ៉េចំនួន២លើក (ទស្សនកិច្ចសិក្សា និងទស្សនកិច្ចសម្រាប់ការពារនិក្ខេបទសម្រាប់បញ្ចប់ការសិក្សា)។ លក្ខខណ្ឌសម្រាប់ជ្រើសរើស គឺ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រង ឬ ប្រហាក់ប្រហែល។ មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ កម្រិតអង់គ្លេស IELTS 6.0។ បេក្ខជន ត្រូវមានបទពិសោធក្នុងការសរសេររបាយការណ៍ស្រាវជ្រាវ។
បេក្ខជនអាចដាក់ពាក្យតាមរយ https://pfm.gov.kh/…/SUN-U%20POSTGRADUATE%20… ។ បន្ទាប់មក យកពាក្យទៅដាក់នៅ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ថិតនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគារ (ក) ជាន់ទី៣។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង៣០នាទីល្ងាច៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ