Connect with us

ព័ត៌មានជាតិ

កសិករ​​នៅ​ខេត្ត​ត្បូងឃ្មុំ លក់​តែ​​លាមក​គោ មួយ​ឆ្នាំ​រក​ចំណូល​បាន​ជាង ១០០​ លាន​រៀល

បានផុស

នៅ

លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នេះ លោក​ ហេង​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​​ បាន​លើក​ពី​គំរូ​របស់​កសិករ​មួយ​រូប​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ចិញ្ចឹម​គោ​យក​សាច់​អាច​លក់​បាន​ចំណេញ​ទ្វេ​ដង ជាពិសេស​កសិករ​រូប​នោះ​អាច​រក​ចំណូលបន្ថែម​​ពី​ការ​លក់​លាមក​គោ​បានរាប់​សិប​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង​ ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ លើកឡើងថា ​«​មាន​​កសិករ​មួយ​រូប ​(កសិករ​ ហួត លាង) មាន​លំនៅ​​នៅ​ក្នុងស្រុក​តំបែរ ​ខេត្ត​ត្បូង​ឃ្មុំ ដែល​ពី​មុន​គាត់​ចិញ្ចឹម​គោ​បំប៉ន​ប្រមាណ​ ១៧ ​ក្បាល​ប៉ុណ្ណោះ។ ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​ជំនាញ​ផ្នែក​សត្វ​ និង​ការ​គិតគូរពី​មន្ទីរ​កសិកម្ម​ គិត​មក​ដល់​ឆ្នាំ​២០២២​នេះ ចំនួន​គោ​បំប៉ន​របស់គាត់​មាន​រហូត​ដល់​ ៧០០​ក្បាល​ ដែល​ធ្វើ​ឱ្យ​ចំនួន​លាមកគោ​ដែល​គាត់​ចិញ្ចឹម​​កាន់តែច្រើន និង​អាច​លក់​បាន​រហូត​ដល់ ១០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​»។

លោក​បាន​អះអាង​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​នេះ​ការ​ចិញ្ចឹម​សត្វ​គោ​បំប៉ន​របស់​កសិករ​ ហួត​ លាង​ ​មិន​មាន​ការ​ព្រួយ​បារម្ភ​លើ​រឿង​តម្លៃ ពិសេស​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​គោ ព្រោះ​ចំនួន​គោ​ចិញ្ចឹម​បំប៉ន​មាន​ការ​កើន​ឡើង​អាច​ទូទាត់​តម្លៃ​​ធ្លាក់​ចុះ​បាន។​ មិន​តែប៉ុណ្ណោះ កសិកររូប​នោះ​ក៏អាចទទួលបានចំណូល​បន្ថែមទៀតពីការលក់នូវលាមកគោបាន​រាប់​សិប​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ។

ក្រៅ​ពី​វិស័យ​ដំណាំ​កសិកម្ម​​ ការចិញ្ចឹម​​សត្វ​ក៏​មាន​សន្ទុះ​ខ្លាំង​ក្លា​ផង​ដែរ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ប្រជាពលរដ្ឋ​ផ្ដោត​សំខាន់​លើ​ការ​ចិញ្ចឹម​សត្វ​បែប​កសិដ្ឋាន។

ក្នុង​​នោះ​នៅ​ក្នុង​ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំណូល​នៃ​ការ​វិនិយោគ​សាច់​សត្វ​មាន​ប្រមាណ​ ២៩​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០២២​ មាន​កើន​ឡើង​ដល់​ ៩១​លាន​ដុល្លារ​អាមេរិក ដែល​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។

លោក​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​ត្បូងឃ្មុំ​​បាន​បន្ថែម​ទៀត​ថា​ ការ​ចិញ្ចឹម​សត្វ​គោ​បំប៉ន អាច​នឹង​មាន​ការ​ល្បី​សុះសាយ​តទៅ​ទៀត ដោយ​ហេតុ​ថា កសិករ​បាន​ប្រើប្រាស់​នូវ​វិធី​សាស្ត្រ​បង្កាត់​ពូជ​គោ​​ថ្មី​ដោយ​សិប្បនិមិត្ត​ ដូច្នេះ​សត្វ​គោ​ប្រភេទ​នេះ​អាច​លូត​លាស់​លឿង​ជាង​គោ​បង្កាត់​ពូជ​ដោយ​ធម្មជាតិ។ នេះ​បាន​ន័យ​ថា​ គោ​បង្កាត់​ដោយ​ធម្មជាតិ​អាច​លូតលាស់​ត្រឹម ១០០​គីឡូ ប៉ុន្តែ​ពូជ​គោ​សិប្បនិមិត្ត​អាច​ធំធាត់​បាន​រហូត​ដល់​ ៣០០​គីឡូ សម្រាប់​រយៈ​ពេល ១​ឆ្នាំ​ដូច​គ្នា។ លើស​ពី​នេះ ក្នុង​ឆ្នាំ​២០២២​ នេះ អាច​បង្កាត់​គោ​បាន​ប្រមាណ​ជា ១៧០​ក្បាល និង​កើត​បាន​កូន​ខ្ទង់ ៧០​ក្បាល​បន្ថែម​ផង​ដែរ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ​ភាព​ជោគជ័យ​មួយ​របស់​កសិករ​ដែល​ចិញ្ចឹម​គោ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ក៏​ត្រូវ​បាន​ក្លឹប​អ្នក​ចិញ្ចឹម​គោយក​ទៅ​​ដើម្បី​សិក្សា​ពី​ការ​ចិញ្ចឹម​គោ​នេះ​បន្ត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម