មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​ដុត​ធ្យូង ដែល​បញ្ចេញ​ផ្សែង​​​លើ​ប្រជាពលរដ្ឋ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​ដុត​ធ្យូង ដែល​បញ្ចេញ​ផ្សែង​​​លើ​ប្រជាពលរដ្ឋ​

Published

on

​នៅថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០២០នេះ លោក យ៉ៃ ឆ្លឿន អនុ​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧត្តរមានជ័យ បាន​ដឹក​នាំ​មន្ត្រី និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់​ស្ដែង​នៃ​ការ​ដុត​ធ្យូង​​ដែល​បញ្ចេញ​ផ្សែង​ហុយ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​ទួល​ប្រាសាទ និង​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ។
 
​ជា​លទ្ធផល​ឃើញ​ថា ពិតជាមានដំណើរការដុតធ្យូង ក្នុងទីតាំងភូមិទាំងពីរមែន ខណៈរបាយការណ៍ពី​អាជ្ញាធរ បានឲ្យដឹងថា មានចំនួនគ្រួសារជាអ្នកដុតធ្យូង ក្នុងភូមិអូរអង្រែ ចំនួន១៦​គ្រួសារ​(២៥ឡ)​​និង​ភូមិទួលប្រាសាទ មាន០៦ គ្រួសារ(០៦ឡ) ។ 

ព័ត៌មាន​ពី​គ្រួសារ ដែល​កំពុង​ដំណើរការ​ឡ​ដុត​ធ្យូង រួមមាន៖
-ប្រមូល​ឈើ​ពី​ដី​ចម្ការ ដី​ស្រែ​ដោយ​សុំ​ពីម្ចាស់ដី ឬឈើគេអារចោល ដូចជាឈើចំបក់ ត្រាច….ទាំងឈើរស់នឹងឈើងាប់។
-ក្នុងមួយខែ រៀបចំឡដុត០១ បានចំនួន០១ ទៅ០២ដង ដោយផលទទួលបានធ្យូង ចម្លោះពី២០ ទៅ៣០​ការ៉ុង សម្រាប់ឡតូច និងឡធំពី៥០ ទៅ៨០ការ៉ុង និងធ្យូង០១ការ៉ុង លក់ពីចាប់ពីតម្លៃពី៨០០០ ដល់១០០០០រៀល ដោយមាន ឈ្មួញមកទិញទៅលក់បន្តនៅក្នុងស្រុក និងលក់ទៅថៃ 
-មានផ្សែងហុយ និងធុំក្លិនពីដំណើរការដុតធ្យូង 
-ការប្រកប​អាជីវកម្ម​មិនមាន​លិខិត​អនុញ្ញាត
-អ្នកប្រកប​មុខរបរ​ដុតធ្យូងភាគច្រើនជាអ្នក​មកពីខេត្តផ្សេងៗ 
-អ្នកខ្លះបានឈប់ដោយសាររកកំណាត់ឈើដុតធ្យូងមិនបាន។ ក្នុងពេលនោះដែរ លោកប្រធាន​ក្រុម និង​ក្រុមការងារបានធ្វើការណែនាំ និង​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​បរិស្ថាន និង​មតិ​រួម​របស់ប្រធានក្រុមការងារបាន៖
សុំឲ្យគ្រួសារអ្នក​ដុតធ្យូងទាំង​អស់​បញ្ឈប់​ការ​ដុត​ធ្យូង ដោយ​ប្រកប​មុខរបរ​ថ្មី ២ក្នុង​ករណី​បន្ត​របរ​ដុត​ធ្យូង​ដដែល សុំ​ឲ្យ​គ្រួសារ​ទាំងអស់​ប្ដូរ​ទីតាំង​ថ្មី ដើម្បី​បញ្ចៀស​ពី​ផល​ប៉ះពាល់​ដល់​អ្នករស់នៅ​ក្នុង​តំបន់ និង​សុំច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន ជូន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ហើយ​ជូន​មក​មន្ទីរ​បរិស្ថាន​ពិនិត្យ និង​ផ្ដល់​យោបល់ មាន​វិធានការ​កាត់​បន្ថយ​​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណ:​៕

អត្ថបទ ​៖ ចាន់ ធី


 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម