ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា
ភ្នំពេញ ៖ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថនិងប៉ូលីសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីអោយក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម កុំអោយចាញ់ប្រទេសគេ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤,មន្ទីរពាក់ព័ន្ធ,កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថរាជធានីនិងប៉ូលីសរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កម្ពុជាយើងបានរង់ចាំ៦៤ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ដូច្នេះទេ លោកស្នើអោយ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាងណាអោយក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ។
លោកបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែនិងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះ ការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញអោយសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
ក្នុងនោះនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល- រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ។
លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ។ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាដល់វេទិកាប្រារព្ធពិធីនៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធី លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្ក ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។ (ការពារព្រះអគ្គិជ័យ កីឡាដោយរដ្ឋបាលរាជធានីភ្នំពេញ)។
នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយ លោក នី ផល្លី តំណាងCAMSOC និង អភិបាលរងរាជធានីភ្នំពេញ មានការអមដំណើរដោយ ប្រតិភូរាជធានីភ្នំពេញ ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។
លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ។
លោកបណ្ឌិតសភាចារ្យបន្តប្រគល់ជូន លោកហោ សានរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ។ លោក ហោ សារុន បន្តប្រគល់ជូន លោកឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡា អមដោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ។
លោកអភិបាលរាជធានីភ្នំពេញ បន្តប្រគល់ជូន លោក នី ផល្លី រដ្ឋលេខាធិការក្រសួង ទេសចរណ៍ តំណាង CAMSOC នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។ លោកនី ផល្លី តំណាង CAMSOC បន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡាពី មុខអង្គភាពប្រឆាំងអំពើពុករលួយ ឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់មកជូន លោកនី ផល្លី តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង។
នៅរសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ត្រូវមកដល់ ស្តុបម៉ាក្រូឈ្នះឈ្នះ ប្រមាណម៉ោង ១៩និង០០ នាទី។
ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ ស្តុបម៉ាក្រូឈ្នះឈ្នះ នៅម៉ោង១៩និង០០នាទី រៀបចំវេទិកាតូចល្មមនៅ ស្តុបម៉ាក្រូឈ្នះឈ្នះ។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនឹងត្រូវទទួលព្រះអគ្គិជ័យកីឡារត់បណ្តាក់គ្នាពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមក ខ្លោងទ្វារពហុកីឡដ្ឋានមរតកតេជោកីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាពចំនួន ២ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែ បន្តពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកកាន់ ច្រកទ្វារលេខ ១កីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពី ច្រកទ្វារលេខ ១ ចូលក្នុងបរិវេណទីលានបាល់ទាត់ ដែលជាកន្លែងប្រារព្ធពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕
ដោយ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?