Connect with us

ព័ត៌មានជាតិ

លោក ប៉ែន សុវិជាតិ៖ ទោះតម្លៃប្រេងមានការ​ឡើងចុះ កម្ពុជា នៅតែមានការផ្គត់ផ្គង់ល្អ

បានផុស

នៅ

​បើទោះជាមតម្លៃប្រេង មានការប្រែប្រួលឡើងចុះ យ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជា នៅតែមានការផ្គត់ផ្គង់ល្អ​ប្រសើរ​សម្រាប់ទីផ្សារក្នុងស្រុក ដោយមិនមានការព្រួយបារម្ភឡើយ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោក ប៉ែន សុវិជាតិ បានលើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា លក់ផ្អែកតាមតម្លៃទីផ្សារ​អន្តរជាតិ។ មួយរយៈចុងក្រោយនេះ ទីផ្សារប្រេងនៅលើពិភពលោក បានធ្លាក់ចុះថ្លៃបន្តិចមកវិញ ដូច្នេះកម្ពុជា នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងក៏នឹងធ្លាក់ចុះដូចគ្នា។

លោក ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនេះ មិនច្រើនទេ តែក៏ជាការសប្បាយរីករាយ ព្រោះតម្លៃបានធ្លាក់​ចុះបន្តិចមកវិញ។ បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យពលរដ្ឋ ចូលរួមប្រើប្រាស់ប្រេង ដោយ​សន្សំសំចៃខ្លះ ដើម្បីកាត់បន្ថយការចំណាយ ដូចជាការធ្វើដំណើរដោយមិនចាំបាច់ជាដើម។

យោងតាមក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងសប្តាហ៍នេះមានតម្លៃ ៤៤០០រៀល(ចុះថ្លៃ ៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០៥០រៀល(ចុះថ្លៃ១០០រៀល) ក្នុងមួយលីត្រ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ២១-៣០ ខែ មេសា ឆ្នាំ ២០២៣។

បច្ចុប្បន្នកម្ពុជា មិនទាន់មានកន្លែងស្តុកប្រេងរបស់រដ្ឋនៅឡើយ ប៉ុន្តែវិស័យឯកជនអាចបំពេញតម្រូវការគ្រប់គ្រាន់ ដោយអាចធានាបានរយៈពេល ៣ខែ សម្រាប់ការប្រើប្រាស់ក្នុងស្រុក បើទោះជាមិនមានការនាំចូល។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា សព្វនេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេង​ឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៥ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម