ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រីកផ្លូវ ១ គីឡូម៉ែត្រជុំវិញរង្វង់មូលហ្លួងព្រះស្ដេចកន
បើតាមលោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្លែងនៅក្នុងសន្និសីទដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យកាលពីពេលថ្មីៗកន្លងទៅនេះថា រដ្ឋបាលខេត្តកំពុងគិតគូររៀបចំពង្រីកផ្លូវ ១ គីឡូម៉ែត្រសងខាងជុំវិញរង្វង់មូលហ្លួងព្រះស្ដេចកន ដើម្បីលើកសោភណភាពឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។


ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅក្នុងសន្និសីទជោគជ័យ ៥ ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំកាលពីពេលថ្មីៗនេះ លោកអភិបាលខេត្តបានចង្អុលបង្ហាញយ៉ាងដូច្នេះថា «បន្ទាប់ពីយើងរៀបចំរង្វង់មូលហ្លួងព្រះស្តេចកនហើយ ដូច្នេះប្រសើនបើផ្លូវតូច ក៏មិនសក្កិសម មិនទំនើប មិនស៊ីវិល័យ និងរង្វង់មួលព្រះស្តេចកនដែរ ចឹងហើយទើបរដ្ឋបាលខេត្តសម្រេចថានឹងពង្រីកផ្លូវសងខាងរង្វង់មួល ១គីឡូម៉ែត្រ ដើម្បីឱ្យរង្វង់មូលធំ សមស្របនឹងផ្លូវ»។
រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៅលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំនៃទីរួមខេត្តត្បូងឃ្មុំ។
ពាក់ព័ន្ធរង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន សាងសង់ឡើងមានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ ម៉ែត្រការ៉េ សង់ចេញពីស្ពាន់សុទ្ធសាត។ បច្ចុប្បន្ននេះរដ្ឋបាលខេត្តបានកំពុងធ្វើការពង្រីកផ្លូវ ១ គីឡូម៉ែត្រ សងខាងជុំវិញរង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន ដើម្បីឱ្យកាន់មានភាពស័ក្កសម និងជួយលើកមុខមាត់ខេត្តបន្តទៀតក្នុងការរំលេចចេញនូវរូបសំណាក់មួយនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


